ជុំវិញដំណើរទៅ ដល់ទឹកដីអាមេរិក រ៉េត សារីតា ក្រៅពីប្រឡងបំពេញការងារអ្វីខ្លះ?

0

នារីដ៏ឆ្លាតវៃ ប្រចាំកម្ពុជា តំណាងបវរកញ្ញាចក្រវាឡ២០២០ រ៉េត សារីតា បានឆ្លងដល់ទឹកដីអាមេរិក ជាស្ថាពរហើយ។ កញ្ញា បានចាកចេញពីប្រទេសកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ។ កញ្ញា ត្រៀមខ្លួនរួចជាស្រេចដើម្បី ចូលរួមប្រកួតលក្ខណៈពិភពលោក ដែលជាក្តីសង្ឃឹមថ្មីនៃកម្ពុជា ព្រោះបេក្ខភាពរូបនេះហើយ ហាក់លេចធ្លោលើចំនេះដឹង សូម្បីតែខាងផ្នែកបរទេសក៏លើកសរសើរនាង។

តាមការអោយដឹង ពីលោកម៉ែន និមលរត្ន័ អ្នកគ្រប់កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា បានអោយដឹងថា « រ៉េត សារីតា បានចាក់ចេញពីកម្ពុជា ច្រើនថ្ងៃទៅអាមេរិកមុនការប្រកួត។ គោលដៅទៅជួបបងប្អូនសមាគមខ្មែរនៅទីនោះតាមការជាក់ស្តែង។ បន្ទាប់មកនាងនឹងហោះទៅទីតាំងរដ្ឋ ដែលនាងប្រកួតជាមួយស្រីស្អាតផ្សេងៗទៀត។ លោកបន្តថា ការរំពឹងយើងពិតជាចង់អោយកម្ពុជាលេចធ្លោ ហើយអាចទៅបានក៏អាស្រ័យលើ បេក្ខភាពតំណាងថាតើ គាត់ឈ្លាសវៃ ឆ្លាតបែបណានៅពេល ជួបប្រទះការដាក់វិញ្ញាសា។ យ៉ាងណាសារីតា ជាមនុស្សរឹងមាំហើយ យល់សាច់ការ មានធម្មជាតិរួសរាយរាក់ទាក់ បន់បែនគ្រប់កាលៈទេសៈ។ ដំណើរទៅដល់អាមេរិកក្រោយចប់ ការប្រកួត សារីតា អាចបន្តនៅអាមេរិកប្រហែលដល់ខែ មិថុនា ពាក់កណ្តាលខែឬចុងខែ នឹងវិលមកវិញព្រោះនាងមានគម្រោងទៅ ជួបជុំពលរដ្ឋខ្មែរនៅទីនោះជាបន្តបន្ទាប់ផងដែរ»៕

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹង ធ្វើឡើងនាពាក់កណ្តាល ខែឧសភា ឆ្នាំ២០២១ ។ នារីកំពូលសម្រស់ ប្រមាណជាង៧០ប្រទេស មកពីទ្វីបផ្សេងគ្នា នឹងមកតតាំង សមត្ថភាពប្រជែកលើក មកុដ។ ការប្រឡងដ៍ទាក់ទាញ នេះ ត្រូវគេទម្លាយទៀតថា ពិធីករប្រុស បានក្តាប់កម្មវិធីផ្ទាល់ដោយតារាល្បី លោកMario Lopez ដែលពិធីករ រូបនេះចូលវ័យ៤៧ឆ្នាំ និងធ្លាប់កាន់កម្មវិធីនេះម្តងឆ្នាំ២០០៧ ដោយកាលនោះម្ចាស់មកុដ បានទៅលើរាជនីសម្រស់មកពីប្រទេសជប៉ុន។ ដោយឡែកឈុតតំណាងជាតិដែលសារីតា យកទៅប្រកួតមានឈ្មោះថា «ទេពរួបរួម» ដែលមើលទៅទាក់ទាញគួរសម។

LEAVE A REPLY

Please enter your comment!
Please enter your name here