ពៅ បញ្ញាពេជ្រ ចង់សួរព្រហ្មលិខិតថាពេលណាដើរបាន!

0

យូរឆ្នាំមកហើយ តារាចម្រៀងអភ័ព្ទសំឡេងស្រួយស្រេស ពៅ បញ្ញាពេជ្រ នៅតែមិនទាន់អាចកម្រើកជើង បានឡើងវិញ។ នាងនៅតែបន្តអង្គុយលើរទេះ រុញ ជាប្រចាំរាប់ឆ្នាំដដែល បើទោះជាខំអំណត់ ព្យាយាមធ្វើលំហាតប្រាណ តាំងសមាធិ ពង្រឹងស្មារតីម្តេចម្តាយ៉ាងណា។

តារាចិត្តធន់រូបនេះ បានព្យាយាមផ្តល់កម្លាំងចិត្តអោយ ខ្លួនឯងយ៉ាងខ្លាំងសម្បើមណាស់ដើម្បី និងភាពពិការដែលនាង បានរងគ្រោះទាំងនឹកស្មានមិនដល់។ រាប់ថ្ងៃរាប់ខែមកហើយ ដែលនាងឆ្លងកាត់ភាពលំបាកលំបិនជាមួយការព្យាបាល ដោយរំពឹងថា ពេលណាមួយមេឃស្រឡះឡើងវិញ ទេវត្តា នឹងមើលឃើញស្រោចជីវិតនាងអោយ អាចក្រោកឈដើរបានម្តងទៀត។

ភាពតតាំងហាក់ធ្វើអោយ ពៅ បញ្ញាពេជ្រ ដែលខំញញឹម ប្រយុទ្ឋជាមួយឧបសគ្គ ហាក់នៅចង់អស់ សង្ឃឹមម្តងៗ ព្រោះការ ចាំអ៊ុតលទ្ឋផល ហាក់នៅឆ្ងាយទៅៗ មិនឃើញពន្លឺអ្វីសោះឡើយ។ ដោយសារកត្តាបែបនេះ ទើបរូបនាងផ្ទាល់បាន បង្ហោះពាក្យថា « ចង់សួរព្រហ្មលិខិតកាលដើរវិញ!ឬបានត្រឹមតែស្រម៉ៃ មិនអាចដូចដើមឡើយ»៕ ហ្វេនៗបានឃើញ សំណេរ មួយឃ្លានេះ នៅតែបន្តលើកទឹកចិត្ត នាងខំតស៊ូ បន្តឡើងទៀតធ្វើមិចដើម្បី យកឈ្នះអោយបាន ត្រូវតែមានសេចក្តី សង្ឃឹមជាប្រចាំ ហើយជឿថា នាងអាចនឹងធ្វើបានដល់គោលដៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here