ជារឿងសោកស្តាយបំផុត ដែលរលកកូវីដ មិនត្រឹមតែវាយប្រហារពលរដ្ឋកម្ពុជា និង តារាខ្មែរនោះទេ។ពេលនេះ តារាថៃផ្នែកំប្លែងម្នាក់ក៏ អស់អាយុសង្ខាដោយសារ មេរោគនេះវាយកម្ទេចគ្រឿង ក្នុងយ៉ាងខ្លាំង មិនអាចតតាំងបាន។ ទោះពេទ្យខំប្រឹងប្រែង ក៏មិនអាចយោងអោយ ដូចដើម បានសល់តែសោកស្តាយបំផុត។

ព័ត៌មាន ជាច្រើន កំពុងផ្ទុះឡើង នៅ លើ សារព័ត៌មានថៃ និងបណ្តាញ សង្គម បន្ទាប់ ពីកំពូល តារាកំប្លែង ជើងចាស់ Kom Chauncheun ដែលឆ្លងកូវីដ ១៩ និង កំពុង ទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពី ក្រុមគ្រូពេទ្យ នោះ ។ ប៉ុន្តែ ដំណឹងចុង ក្រោយ បានឱ្យដឹងថាលោកត្រូវបាន បញ្ជូន បន្ទប់សង្គ្រោះបន្ទាន់ (ICU) បន្ទាប់ ពី មេរោគបាន វាយលុកដល់ សួតរបស់គាត់ ។

ស្របពេលគាត់មានជំងឺប្រចាំកាយផង ទីបំផុតលោក ក៏ទទួល អនិច្ចកម្មចាកលោកទៅ។ មរណៈភាពបង្កអោយ ប្រជាជន ថៃ ដែលគាំទ្រ ស្នាដៃលោក មានការសោកស្តាយ នឹងនឹកស្មានមិនដល់ ទាល់តែសោះ។
តាមការបញ្ជាក់ ពីកូនស្រី តារាកំប្លែង ជើង ចាស់ដែលប្រជាជនខ្មែរយើងស្គាល់ យ៉ាងច្បាស់តាម រយៈខ្សែភាពយន្ត « អ្នក ប្រដាល់មិន ដែលឈ្នះ » បានឱ្យដឹងថា ឱ ពុក របស់ខ្លួន មានសភាពហត់ខ្លាំងជាង មុន ប៉ុន្តែ ពុំមាន អាការៈក្តៅខ្លួនឡើយ ។ ដោយ គ្រូពេទ្យ កំពុង ប្រើអុកស៊ីសែនដើម្បី ជួយ ក្នុង ការដកដង្ហើម និងសម្ពាធឈាម ដំណើរការបានល្អ ។ ហ្វេនៗនៅកម្ពុជា សូមចូលរូមរំលែកទុក្ខនេះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here