តារាជាច្រើន មានការសោកស្តាយ នៅពេលដែល ដឹងថា ឪពុក សុវណ្ណាឡាង ដែលបានលាចាកទៅយ៉ាងលឿនតែម្តង។ មិនដឹងថា ក្រុមគ្រួសារ ប្រពន្ឋកូនតក់ស្លុតបែបណា នៅពេលប្រទះរឿង អកុសលនេះ ។ សូមសុវណ្ណាឡាង បងប្អូន និងម្តាយកាត់ចិត្តពង្រឹងស្មារតី។

ជាដំណឹងតក់ស្លុតបំផុត ដែល តារាសម្តែង គៀត សុវណ្ណាឡាង បែរជាជួបទុក្ខធំ បាត់បង់ឪពុកបង្កើត ភ្លាមៗ នៅប៉ុន្មានម៉ោងមុននេះ នាល្ងាចថ្ងៃទី ៣០ មេសា ឆ្នាំ២០២១ ប្រមាណម៉ោង៦ល្ងាច។ នេះជារឿងស្មានមិនដល់ដែលកើត ឡើងលើតារាស្រស់សោភា កំពុងលេចធ្លោគៀត សុវណ្ណាឡាង។

តាមប្រភពអោយដឹង ឪពុក ណាឡាង មានអាយុប្រមាណ៥០ឆ្នាំជាង មានជំងឺគៀបសរសៃឆ្អឹងខ្នង ប្រមាណកន្លះឆ្នាំមកហើយ។ ក្រុមគ្រួសារ និងកូនៗបាន បន្តបញ្ជូនព្យាបាល ជាប្រចាំ ដោយសង្ឃឹមថា មានភាពធូរស្បើយ។ ប៉ុន្តែមិនដូចនេះទេ ស្ថានភាពជំងឺ បានបំបុកអោយធ្ងន់ធ្ងរ រហូតផ្តាច់ផ្តិល អស់អាយុសង្ខាវេលាមុននេះ។ មិនដឹងថា សុវណ្ណាឡាងយំស្តាយ ស្រណោះសពឪពុកបែបណានោះទេ។

មិត្តសិល្បករសូមចូលរួមរំលែកទុក្ខ អ្វីដែលសង្វែកគឺសពឪពុក ហាក់ស្ងប់មិនសូវ មានការជួបជុំ ព្រោះសម័យកូវីដ ហើយរិតតែស្រណោះស្រណោក។ នេះជាដំណឹងមួយដល់សាច់ញាតិ សិល្បករមិត្តភក្តិ និងក្រុមការងារក្នុងផលិតកម្មអិលឌី ជ្រាបជាដំណឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here