ដោយមើលឃើញសកម្មភាពសប្បុរសធម៌ របស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា” ដែលបានធ្វើសកម្មភាពសប្បុរសធម៌ជាប្រយោជន៍ដល់អ្នកខ្សត់ខ្សោយយ៉ាងសកម្ម អ្នកនាង អ៉ឹម សុគន្ធា ដែលជាអគ្គនាយិកាក្រុមហ៊ុន Cosmitic ដ៏ល្បី HK7 ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០០ដុល្លារ ផងដែរ ជួយដល់មូលនិធិ”ផ្ទះតារា” ដើម្បីអោយក្រុមការងារ”ផ្ទះតារា”បានបន្តសកម្មភាពជួយដល់អ្នកខ្សត់ខ្សោយ ដែលក្រុមការងារមួយនេះកំពុងចុះជួយ។ ជំនួយដែលអ្នកនាងផ្ដល់ជូននេះ លោក ផាត់ តារារដ្ឋ ជាប្រធានមូលនិធិ ប្រកាសថា នឹងយកទៅចាត់ចែងអោយចំគោលដៅ ដូចជាទិញម្ហូបអាហារជូនដល់កុមាកំព្រាមួយ ជូនតាស៊ីក្លូ ជូនដល់ក្រុមសន្តិសុខ កម្មកររោងចក្រ កម្មករសំណង់ និង ពលរដ្ឋទីទ័លក្រ ដែលកំពុងប្រឈមនឹងការខ្វះខាតនៅក្នុងពេលនេះ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ មូលនិធិ”ផ្ទះតារា” ទើបតែបាននាំយកអំណោយយកទៅប្រគល់ជូនគ្រួសារខ្វះខាតចំនួន១០០គ្រួសារប៉ុណ្ណោះ ដោយ៥០គ្រួសារ គឺជាអំណោយរបស់ អ្នកនាង លុយ សារីណា ភរិយារបស់អតីតតារាសម្ដែង លោក ស៊ុក សុភា នៅប្រទេសអូស្ត្រាលី រួមមានអង្ករក្នុងម្នាក់ ១៥គីឡូ ត្រីខ១០កំប៉ុង និង មីមួយកេស និង ចំនួន 50គ្រួសារទៀត គឺជាអំណោយរបស់ អ្នកស្រី Win Dy Love រស់នៅសហរដ្ឋអាមេរិក ដែលរួមមានមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី១០កញ្ចប់ ត្រីខ៥កំប៉ុង ពងមាន់១០ ទឹកត្រីទឹកស៊ីអ៊ីវ និង ថវិកាក្នុងម្នាក់១ម៉ឺនរៀល។ ដោយឡែកអ្នកស្រី ក៏បានបរិច្ចាគជូនគ្រួសារសំណង់មួយគ្រួសារតាមរយៈលោក ផាត់ តារារដ្ឋ ប្រធានមូលនិធិ ចំនួន១០ម៉ឺនរៀល ដែលខ្វះខាតខ្លាំងនោះផងដែរ។ ក្នុងនោះលោកក៏ទើបតែបានបរិច្ចាគជាស្បៀងអាហារយ៉ាងសន្ធឹកជួយដល់កុមារកំព្រាមួយកន្លែងប៉ុណ្ណោះ ដែលស្បៀងអាហារនេះ មួយផ្នែកធំជាអំណោយរបស់អ្នកនាង ស្រីអូន ក្រុមហ៊ុនសម្រស់ធម្មជាតិ និង មួយផ្នែកជាអំណោយរបស់ងស្រី Win Dy Love រស់នៅអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here