បាត់វត្តមានស្វាមី ស៊ុន ស្រីពេជ្រ ក្រោយពេលសម្រាលកូន

0


ក្រោយសម្រាលកូនប្រុសរួចមក តារាចម្រៀង ស៊ុន ស្រីពេជ្រ បានធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ ខណៈមួយរយៈចុងក្រោយនេះនាងតែងតែបង្ហោះសារប្លែកៗគួរឱ្យកត់សម្គាល់នៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវចិត្ត។ មហាជនជាច្រើនមានការចាប់អារម្មណ៍និងគិតទៅដល់ភ្លាមអំពីទំនាក់ទំនងប្ដីប្រពន្ធរបស់តារាចម្រៀងស្រីរូបនេះថាតើអ្នកទាំងពីកំពុងតែមានបញ្ហាឬរង្គោះរង្គើរដោយប្រការណាមួយឬយ៉ាងណាទើបធ្វើឱ្យតារាស្រីរូបនេះបញ្ចេញសារផ្ដោះផ្ដងប្លែកៗមិនស្រណុកចិត្តបែបនេះ។

នៅមិនទាន់មានអ្នកណា មួយ ហ៊ានសួរនាំបញ្ហា យ៉ាងណា របស់ សុន ស្រីពេជ្រនោះទេ ថារាល់ថ្ងៃនេះដួងចិត្ត របស់នាង ស្ថិតនៅលើ បញ្ហាអ្វីខ្លះ។ ចំនុចប្លែកៗ បានកើតឡើង ក្នុងនោះ ក្នុងអាក់ខោនហ្វេសបុក ផ្លូវការ របស់នាង មិនមានដាក់រូបស្វាមីជាមួយគ្នាឡើយ។ ប្រការមួយទៀត ការសម្រាល កូនប្រុស មុននេះ នាង សម្រចដាក់ឈ្មោះ ជាត្រកូលរបស់នាង «ពេជ្រ វឌ្ឍនា» ជាការតាមដាន។ លើសពីនេះនូវថ្ងៃសម្រាលកូនគេមិនបានឃើញវត្តមានស្វាមីរបស់នាង បង្ហាញមុខនៅក្នុងថ្ងៃសំខាន់ គឺឆ្លងទន្លេនេះហើយ ដែលជាថ្ងៃដែលនាងត្រូវការ ការមើលមើលថែគ្នាពីសំណាក់ស្វាមី ទោះបីមាបការរវល់យ៉ាងណាក៏ដោយ។ ចំនុចបន្តគឺ សកម្មភាពរូបថត បង្ហោះថ្មីៗចុងក្រោយ មិនសូវឃើញ ស្រីពេជ្រ ផ្តោតរូបជាមួយ ស្វាមី ក្រៅពីជាមួយក្រុមសាច់ញាតិ។

ទោះបីជា យ៉ាងណា មិនទាន់ប្រាកដជាក់ថា រឿងរ៉ាវស្នេហា ប្តីប្រពន្ឋ របស់តារារូបនេះ វិវត្តន៍បែបណានោះទេ គ្រាន់តែជាការសន្និដ្ឋាន។ តារាចម្រៀង សុន ស្រីពេជ្រ ជាតារាចម្រៀង មាន សំឡេងល្អ ច្រៀងបានទាំងបុរាណ និងសម័យ។ កេរ្ត៍ឈ្មោះនាង កាន់តែល្បីក្រោយពេល វាយលុកចម្រៀង ផ្នែកទេសចរណ៍ នៅកម្ពុជា។ ប៉ុន្តែមួយរយៈ ចុងក្រោយ នាទ្រនំផលិតកម្មថ្មី ហាក់មិនសូវឃើញ ចម្រៀងលេចធ្លោ ដូចពេល ពីមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here