ពិតជារំភើបជំនួសសិល្បៈករទាំងជាង ៥០ គ្រួសារដែលទទួលបានជំនួយសប្បុរសធម៌កាលពីថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការក្រុមហ៊ុន ផ្ទះតារា។ ក្នុងនោះផងដែរក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម, មី១កេស, ទឹកស៊ីអ៉ីវ១យួរ, ត្រីខមួយយួរ, កាហ្វេរឃូស៊ី ជំនួយការរំលាយអាហារ១ប្រអប់ និងថវិការចំនួន ១០ម៉ឺនរៀល ផងដែរ។ ដែលជំនួយទាំងនេះគឺអ្នកនាង ស្រីអូន បានផ្ដល់ជូនតាមការស្នើរសុំរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាប្រធានមូលនិធិ ” ផ្ទះតារា ” ។


លោក ផាត់ តារារដ្ឋ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីបានស្វះស្វែងរកជំនួយជួយដល់ប្រជាពល់រដ្ឋបានប្រមាណជាង ២០០ គ្រួសារ មូលនិធិ ” ផ្ទះតារា ” ក៏បានស្វះស្វែងគិតគូដល់ក្រុមអ្នកសិល្បៈផងដែរ ហើយជាភ័ពសំណាងអ្នកនាង ស្រីអូន សម្រស់ធម្មជាតិដែលពោពេញដោយទឹកចិត្តមនុស្សធម៌ បានយល់ព្រមផ្ដល់ឲ្យមូលនិធិ ” ផ្ទះតារា ” នូវការចំណាយទាំអស់នោះ ដើម្បីជួយសម្រួលការលំបាករបស់សិល្បៈករសិល្បការិនី ក្រោយវិបត្តិកូវីដ ដែលភាគច្រើនគឺគ្មានប្រាក់ចំណូល ព្រោះតែការងារសិល្បៈត្រូវបានលុបចោល។

លោក ផាត់ តារារដ្ឋ បញ្ជាក់ថាអ្នកនាង ស្រីអូន សម្រស់ធម្មជាតិ បានបរិច្ចាគជួយចំនួន ៥០ តារាប្រុសស្រីតាមការស្នើរសុំ ប៉ុន្តែជាក់ស្ដែងសិល្បៈករសិល្បការិនីដែលទទួលជំនួយពីមូលនិធិ ” ផ្ទះតារា ” នៅថ្ងៃទី ៨ ឧសភា នោះ គឺមានចំនួនច្រើនជាង ៥០តួ ដោយសារតែតួរលេខដែលលើសកំណត់នោះក៏សុទ្ធតែជាសិល្បករដែលខ្វះខាត។ លោកថា ការគិតគូដល់សិល្បករនេះ គឺជាការរួមចំណែកដ៏សំខាន់មួយដោយសារតែគ្រួសារសិល្បករក៏មិនខុសពីគ្រួសារទូទៅនះទេ គឺមានការខ្វះខាតច្រើនជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ក្រហម។ អ្វីដែលលោកបង្ហាញការកោតសរសើរ គឺអ្នកនាង ស្រីអូនសម្រស់ធម្មជាតិ មិនត្រឹមតែគិតគូពីជីវភាពបងប្អូនសិល្បករប៉ុណ្ណោះទេ តែក៏បានយកចិត្តទុកដាក់ចំពោះសុខភាពអ្នកសិល្បៈជាង ៥០ រូបផងដែរ ដោយបានឧបត្ថមកាហ្វេសម្រួលប្រព័ន្ធរំលាយអាហារក្នុងម្នាក់១ប្រអប់ជូនដល់ពួកគាត់ផងដែរ។ ជំនួសមុខឲ្យសិល្បៈករទាំងអស់លោកក៏ថ្លែងអំណរគុណដល់អ្នកនាង និង ក្រុមការងារ ចំពោះកិច្ចការសប្បុរសធម៌ដ៏សំខាន់ផងដែរ។

នៅក្នុងពិធីនោះគេក៏ឃើញមានការរៀបចំរក្សាគម្លៀតដើម្បីឲ្យសិល្បករទាំងជាង ៥០រូបដែលបានទទួលអំណោយធានាបាននូវការរក្សាអនាម័យ ដើម្បីជៀសផុតពីជម្ងឺរកូវីដ១៩ ផងដែរ។ សិល្បករដែលទទួលបានអំណោយនេះភាគច្រើនគឺត្រូវបានជម្រសចេញមកពី ក្រុមគ្រួសារតារាកម្ពុជា ដែលជាក្រុមសប្បុរសធម៌ធំមួយដែលលោកបានបង្កើតឡើងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here