អ្នកស្រី មករា JP ដែលជា អ្នកលក់ ផលិតផលលើ អន ឡាញ ប្រចាំប្រទេសជប៉ុន បានបង្ហាញនូវភាពបុិនប្រសព្វមួយទៀតតាមរយៈ ការសម្តែង ជាតួអង្គមួយ ក្នុងបទចម្រៀង។ បទ«លក់គោយន្ត» ដែលអ្នកស្រីសម្តែង ធ្វើអោយអតិថិជន សរសើរ ហើយសាច់ញាតិក៏ ភ្ញាក់ផ្អើល។

អ្នកស្រី មករា អត់មានប្រវត្តិការងារលើសិល្បៈណាម្តងទេ។ អ្នកស្រីគ្រាន់តែមានឧប្បនិស្ស័យស្រឡាញ់សិល្បៈ។ ការចាកចេញទៅរស់នៅ ប្រទេសជប៉ុន អំឡុងឆ្នាំ២០០១ លោកស្រី មានកូន២នាក់ ប្រុស១។ អ្នកស្រី ចាប់មុខរបរលក់ផលិតផលលើអនឡាញ ម៉ាក Beauty Japan Kanebo អ្នកនាងមានតំណាងចែកចាយ ច្រើនប្រទេស ដូចជាសហរដ្ឋអាមេរិក និងបារាំងជាដើម។ អ្នកស្រីមករា បានដាក់ចិត្តសម្តែង បទចម្រៀង មួយនេះ ដោយអាចយល់ថា មានអត្ថន័យ ល្អ ទាក់ទិន និងមនុស្សដែលចេះ យល់ចិត្តគ្នា ៕ ម្ល៉ោះហើយទើបតែបើក ឆាកសម្តែង ម្តង អ្នកស្រីពិតជា ធ្វើបានល្អ មានដុងមិនធម្មតា ដូចតួកុនអាជីព។

ដោយឡែក ស្វាមីលោកស្រី មានតួនាទីជាអ្នកបង្រៀនផ្នែកបច្ចេកទេ ហើយបានក្លាយជាថៅកែអាជីវកម្មខ្លួនឯងប្រចាំ ប្រទេសដ៍ជឿនលឿននោះ។ គេរំពឹងថា អ្នកស្រី មករា នឹងរិះរកអ្វីដែលថ្មីៗ ទាក់ទងនិងសិល្បៈ ដើម្បីចែកជូនអតិថិជន និងអ្នកគាំទ្រមើលកម្សាន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here