អ្នកនាង ផាន់ មូនីកា សម្រស់នៅតែវ័យក្មេង និងកំពុងជោគជ័យនាំចូលផលិតផលរក្សាសម្រស់

0

ការសរសើរចេញពីមាត់មហាជននេះ គឺបន្ទាប់ពីអ្នកនាង ផាន់ ម៉ូលីកា ទទួលបានការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីសំណាក់ស្វាមីរូបសង្ហា បើទោះជាអ្នកនាងមានកូន2កូនធំៗណាស់ទៅហើយ និង បន្ទាប់ពីអ្នកនាង បង្ហាញពីជីវិតជោគជ័យនៅលើហ្វេសប៊ុកជារឿយៗ។ អ្នកនាងត្រូវគេដឹងថា មានឋានៈជាលោកជំទាវ និងកំពុងជោគជ័យក្នុងមុខជំនួញនាំចូលផលិតផល Cosmictic យ៉ាងខ្លាំង បន្ថែមពីលើមុខរបរហាងស៊ុប និង ហាងលក់សំលៀកបំពាក់។ ជាក់ស្ដែងរូបភាពជាច្រើនសន្លឹកនៅលើហ្ចេសប៊ុកកាលពីពេលថ្មីៗ រឹតតែធ្វើអោយគេមើលឃើញថាអ្នកនាងគឺជាអតីតសិល្បការិនី ដែលមានសុភមង្គល និងមានសំណាងក្នុងជីវិតអាពាហ៍ពិពាហ៍។

អតីតតារាចម្រៀង សាន់ដេ រូបនេះ និង ឯកឧត្តម គង់ សុខម៉េង ជាស្វាមី ដែលត្រូវគេស្គាល់ថាទើបតែបានតំណែងជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង រមែងបង្អួតភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តជាលក្ខណៈជាគ្រួសារមិនសូវដាច់ ដែលមានន័យថាគូស្នេហ៍មួយគូនេះ នៅតែស្រលាញ់គ្នាមិនប្រែប្រួល ក្នុងរយៈពេលជិត10ឆ្នាំមកនេះ។ នេះក៏ជាហេតុផលដែលអ្នកនាង នៅតែបន្តឃ្លាតឆ្ងាយពីសិល្បៈផងដែរ ពោលគឺដោយសារតែអ្នកនាងរវល់នឹងមុខជំនួញផង និងមើលថែកូនទាំង2ផង។

អ្នកនាងធ្លាប់អះអាងប្រាប់អ្នកគាំទ្រក្នុងម៉ោង Live ឃោសនា ពីផលិតផល Cosmictic ជារឿយៗថា អ្នកនាងមិនបោះបង់សិល្បៈទេ ប៉ុន្តែមកពីអ្នកនាងមិនទាន់មានពេលគ្រប់គ្រាន់ទើបអ្នកនាងនៅតែមិនទាន់គិតគូរ។ អ្នកនាងធ្លាប់បានបង្ហើបថា នឹងអាចមានការផលិតចម្រៀងជាលក្ខណៈឯករាជ្យក្នុងពេលខាងមុខ ដើម្បីរំលឹកអាជីពសិល្បៈ ស្របពេលដែលអ្នកនាងរវល់ច្រើន មិនអាចចូលច្រៀងក្នុងផលិតកម្មដូចមុន។ ក្នុងនោះស្វាមីដែលមានឋានៈជាឯកឧត្តមរបស់អ្នកនាង ក៏មិនដែលហាមប្រាមរឿងអ្នកនាងចង់ផលិតចម្រៀងជាលក្ខណៈឯកជននោះផង ទើបអ្នកនាងអាចនឹងបង្ហាញស្នាដៃឆាប់ៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here