ដោយឧត្តម៖ រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាសម្តែង ស្រីថូ បានងាកខ្លួនសម្ងំ ព្យាបាលជំងឺកូវីដ១៩ ដោយភាពអំណត់។ បើទោះពេលខ្លះស្ថានភាពពិបាកទ្រាំ ក៏នាងខិតខំយកឈ្នះអោយបាន តាមតែអាចធ្វើបាន ដើម្បីឆាប់មកផ្ទះវិញ។

មានការចាប់ អារម្មណ៍ មិនតិចទេ សម្រាប់សមាជិកគ្រួសារ តារាកម្ពុជា ស្រាប់តែដឹងថា កញ្ញា ស្រីថូ ដែលលេចមុខផ្នែកមនុស្សធម៌ និង សាច់រឿងមួយចំនួន រកឃើញ វិជ្ជមានកូវីដ។ សមាជិកទាំងអស់បែបន់អោយនាង ឆាប់ជា ហើយកុំពិបាកចិត្តស្តាប់តាមពេទ្យប្រាប់។
ស្រីថូរស់នៅសព្វថ្ងៃ ក្នុងតំបន់ស្ទឹងមានជ័យទីតាំងក្បែររោងចក្រ ដែលមានអ្នកកើតច្រើន។ នាងមានការឡើងកម្តៅ ហើយបានប្រញាប់យកសំណាក ធ្វើតេស្ត។ ជាលទ្ឋផលក៏ ឃើញថា នាង មានវីរុស កូវីដ១៩នៅក្នុងខ្លួន។ នេះជាអ្វីដែលនាងស្ទើរតែមិនជឿ ធ្លាប់តែឃើញគេកើត ។ឥឡូវមកដល់ខ្លួនឯង។ ស្រីថូថា នាងនៅតែក្តៅខ្លួន ហើយពេលនេះពិបាក ក្នុងខ្លួនបន្តិច ហើយនាងសម្រេចចិត្តនៅ ពេទ្យ ស្រណុកប្រែប្រួលបែបណា មានពេទ្យនៅក្បែរ។
រលកកូវីដ១៩ ដែលបក់មកជាថ្មីនេះ បានបង្កនូវភាពស្មុគស្មាញណាស់នៅក្នុងសង្គមកម្ពុជា។ មេរោគមួយនេះនាំអោយកម្ពុជា ឆ្លងជាច្រើននាក់គួរអោយបារម្មណ៍។ពិសេសមិនថាតារាឬមិនមែនជាតារានោះទេ គឺវាអាចឆ្មក់ចូលវាយលុកគ្រប់ពេល។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ច គ្រប់ថ្នាក់ និងក្រសួងសុខាភិបាល បានរួមសហការគ្នាយ៉ាងខ្លាំង ទាំងយប់ថ្ងៃដើម្បីទប់ស្កាត់មិនគិតនឿយហត់។

LEAVE A REPLY

Please enter your comment!
Please enter your name here