ដោយឧត្តម៖ មើលឃើញពីការខិតខំ របស់បវរកញ្ញាកម្ពុជាកំពុងលេចធ្លោ អ្នកនាងស្រីអូន បានប្រើប្រាស់ការទាក់ទាញ បន្ថែមទៀតជួយរកសំឡេងគាំទ្រដល់សារីតា។ អ្នកនាងបានចំណាយថវិកា ហើយពេញចិត្តជួយដើម្បីលើកទឹកចិត្ត រ៉េត សារីតា ដើម្បីមុខមាតិរួមលើឆាកអន្តរជាតិ។

អ្នកនាងស្រីអូនបាន សរសេរថា «ថ្មីៗនេះខ្ញុំបានឃេីញ​បងប្អូនដែលជាម្ចាស់ផេក​គាំទ្រ​វិស័យ​បវរកញ្ញា​យេីង​ បាននាំគ្នាលេងកម្មវិធី​ 1$ For Vote Miss Universe Cambodia ។ នាងខ្ញុំព្រមជាមួយក្រុមគ្រួសារ​ រួមទាំងក្រុម​ការងារ​សម្រស់ធម្មជាតិទាំងអស់គ្នាក៏បានចូលរួមលេងកម្មវិធីនេះ​ដេីម្បីជាការលេីក​ទឹកចិត្តដល់​បវរកញ្ញា​កម្ពុជា​យេីងចំនួន​ 1000$ ស្មេីនឹង​ 10000 សំលេង​ ។

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតមានមេាទនភាពណាស់ក្នុងការគាំទ្រស្រ្តីដែលតំណាងអោយប្រទេសកម្ពុជា ចូលរួមប្រកួតលេីកឆាកអន្តរជាតិ ។
រ៉េត​ សារីតា​ ជា​បវរកញ្ញា​ម្នាក់ដែលធ្វេីអោយខ្ញុំ​ចាប់​អារម្មណ៍ប្អូនស្រី​យ៉ាងខ្លាំងជាមួយការតាំងចិត្ត​ ការលះបង់​ ក្នុងការទៅប្រកួតតំណាង​កម្ពុជា​ទាំងពិភពលោកកំពុងជួបគ្រោះ​ជំងឺ Covid-19​ ។

ជាចុងក្រោយសូមជូនពរ​ប្អូនស្រី​ រ៉េត​សារីតា​ មានសុខភាពល្អនៅក្នុងការប្រកួត​ នាំភាពជោគជ័យជូនប្រទេស​កម្ពុជា​យេីង​ ព្រោះបងជឿជាក់ទៅលេីប្អូនថា​ប្អូនស្រីអាចធ្វេីអោយ​ពិភពលោក​ចាប់​អារម្មណ៍​មកលេី​កម្ពុជា​យេីង​ដោយ​សមត្ថភាព​ពិតរបស់ប្អូន ភាពក្លាហាន​ នឹងចំណេះដឹងដ៏គួរអោយសរសេីររបស់ប្អូន​ ហេីយបងពិតជា​មាន​មោទនភាព​ណាស់ចំពោះប្អូន​។
ខ្មែរជួយខ្មែរ​ 🇰🇭ខ្មែរស្រលាញ់ខ្មែរ​ 🇰🇭
ខ្មែរគាំទ្រខ្មែរ​ 🇰🇭SARITA RETH MISSS UNIVERSE CAMBODIA 🇰🇭»។ ការប្រឡងកំពុងហ្វឹកហាត់បន្តបន្ទាប់ ហើយវគ្គចុងក្រោយធ្វើឡើងនៅយប់ថ្ងៃទី១៦ ឧសភា ដោយមិនដឹងថា ម្ចាស់មកុដបានទៅស្រីឆ្លាតប្រទេសណាឡើយចាំអ៊ុតទាំងអស់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here