យោងតាមវីដេអូ Live ដែលមាន ពេជ្ររីតា បានLive កាលពីថ្ងៃទី៥ ឧសភា និង ថ្ងៃទី៦ ឧសភា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់ថា កញ្ញា គ្មានភ័យតក់ស្លុតនឹងរឿងដែលបានកើតឡើងកាលពីថ្ងៃទី៤ ឧសភា ដែលនាងបានដាក់ក្នុងបណ្ដឹងនោះទេ។ ការវិភាគនេះ ត្រូវបានកើតឡើងបន្ទាប់ពីលោកឧកញ៉ា ហេង សៀ ក៏បានទម្លាយពីសម្ព័ន្ធស្នេហ៍ និងថាហេតុផលដែល មានពេជ្ររីតា ចាក់ខ្លួនធ្លាយពោះគឺដោយសារតែការឈ្លោះគ្នាក្នុងឡានជុំវិញរឿងនាងទាលុយផ្ដាច់សម្ព័ន្ធចំណងស្នេហ៍ក្នុងចំនួនមិនបានដូចបំណង ដោយមិនមែនជាលូកស្ទាបចាប់រំលោភនោះ។

ក្នុងបណ្ដឹងរបស់ពិធីការិនី កញ្ញា មាន ពេជ្ររីតា បានអះអាងថានៅថ្ងៃទី៤ ឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកើតហេតុ កញ្ញាបានអះអាងថា នាងតក់ស្លុតយ៉ាងខ្លាំងជាមួយហេតុការលូកស្ទាប និងសកម្មភាពប៉ងចង់រំលោភសេធសន្ធវៈមកលើនាង ពោលគឺសំលេងទ្រហ៊ោយំរបស់នាងគឺបង្ហាញពីការតក់ស្លុតស្រាប់។ ប៉ុន្តែផ្ទុយពីអ្វីដែលនាងដាក់នៅក្នុងបណ្ដឹង បែរជាមានភស្តុតាងជុំវិញការបង្ហោះរបស់នាងជាច្រើន ដោយមានទាំងវីដេអូ Live នៅលើហ្វេសប៊ុក និង បណ្ដាញផ្សេងទៀតដែលនាងបែរជាបង្ហោះ គឺសុទ្ធតែបង្ហាញថានាងគ្មានអារម្មណ៍តក់ស្លុតនឹងហេតុការដែលបានកើតឡើងនៅថ្ងៃទី៤ ឧសភា ទាល់តែសោះ។ ចម្ងល់មួយកំពុងចោទឡើង បើនាងពិតជាត្រូវគេចាប់រំលោភ រហូតដល់មានអារម្មណ៍តក់ស្លុតមែន ហេតុអ្វីនៅក្នុងការបង្ហោះផ្សេង ហាក់ដូចនាងនៅសប្បាយធម្មតា។ ក្នុងនោះក៏កាន់តែមានចម្ងល់ទ្វេរដង នៅពេលលោក ឧកញ៉ា ហេង សៀ ទម្លាយថា ខ្លួន និង នាង គឺជាគូស្នេហ៍លួចលាក់ ហើយនៅថ្ងៃកើតហេតុគឺនាងបានណាត់លោកជួប ដោយទាមទារទឹកប្រាក់ដើម្បីផ្ដាច់សម្ព័ន្ធស្នេហ៍ ប៉ុន្តែដោយមានរឿងឈ្លោះគ្នា ហើយលោកក៏ផ្ដល់ទឹកប្រាក់មិនគ្រប់ចំនួន ក៏ឈានដល់ឆក់ទូរស័ព្ទដែលលោកបានប្រើដើម្បីបាញ់លុយ និង ឈានដល់ការចាក់លោកធ្លាយពោះ ដែលហាក់ដូចជានាងបានត្រៀមសម្រាប់ការការតតាំងមួយរួចជាស្រេច។ យ៉ាងណាមិញគេមិនទាន់ដឹងថា តើការទម្លាយទាំងនេះ តើមួយណាត្រឹមត្រូវនៅឡើយទឹ ដោយសារតែភាគី នាង មាន ពេជ្ររីតា មិនទាន់មានការបកស្រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here