បវរកញ្ញាចក្រវាឡភូមា ក្រុមយោធាចេញដីកាចាប់ខ្លួនព្រោះហ៊ានពេក

0

បវរកញ្ញាចក្រវាឡ ភូមា ដែលទើបតែយកឈ្នះការប្រកួតឈុតសម្លៀកបំពាក់តំណាងជាតិ ស្រាប់តែមានតម្រុយមកថានាង នឹងអាចចាប់ខ្លួន។ ប្រសិនបើនាងទៅដល់ប្រទេសខ្លួន នោះនឹងអាចមានការឃុំខ្លួន។ ពលរដ្ឋភូមាជាច្រើន បានទទូចសុំអោយមានការអន្តរាគមការពារនាងអោយបានដិតដល់ផង។

បវរកញ្ញាចក្រវាឡ ភូមា កញ្ញាCandy Tuzar មានដីការចាប់ខ្លួនពី ទាហានភូមា ជាផ្លូវការ។ ប្រការនេះ ក្រោយពេលបវរ កញ្ញារូបនេះ បានយកវេទិកា ប្រឡងMiss Universe 2020 ក្នុងឈុតតំណាងជាតិមីយ៉ាន់ម៉ា ដោយសរសេរថា «Pray for Myanmar បង្កអោយពិភពលោកភ្ញាក់ផ្អើល។

ឈុតសម្លៀកបំពាក់របស់នាង ទទួលបានពានឈ្នះគេ ជាឈុតជនជាតិភាគតិច ព្រោះនាងបានលើកប៉ាយដោយចង់ប្រាប់ពិភពលោក អោយបន្តយល់ពីស្ថានភាពស្រុករបស់នាង កំពុងវឹកវរដោយ បញ្ហានយោបាយ។ ពេលនេះជនរួមជាតិ មីយ៉ាន់ម៉ា បានប្រកាសអោយពិភពលោកជួយ ការពារសុវត្ថិភាពបវរកញ្ញាចក្រវាឡភូមាផង។ បើនាងវិលមកវិញអាចមានគ្រោះថ្នាក់ឬចាប់ខ្លួន។

ព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ ពេលវេលា នៅកម្ពុជាដែល ត្រូវ នឹងយប់ ថ្ងៃទី ១៦ នៅ សហរដ្ឋអាមេរិក ការ ប្រកួត បវរកញ្ញាឯកចក្រវាល លើកទី ៦៩ បានរក ឃើញ ឈុត តំណាងជាតិល្អដាច់គេ ប្រចាំឆ្នាំ ២០២០ ដែលបានទៅ លើប្រទេស មី យ៉ាន់ម៉ា គ្រងដោយបវរកញ្ញា Thuzar Wint Lwin ជាមួយ ឈុតតំណាងជាតិ នៃ ជនជាតិដើម ភូមារួមជាមួយ បដា «Pray For Myanmar» ដែល ទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង ពី មហាជន ។

បើទោះបីជាមិនអាច ឈ្នះ មុកដបវរ កញ្ញាឯកចក្រវាលក៏ពិតមែនប៉ុន្តែ បវរកញ្ញា ភូមាដែល ជាប់ក្នុងបេក្ខភាព ២១ នាក់ ចុងក្រោយរូបនេះបាន ប្រើប្រាស់វេទិកា ការប្រកួត នេះ ដោយ ក្នុង ដៃកាន់បដា« សូម អធិស្ឋាន ដល់ ប្រទេស មីយ៉ាន់ម៉ា » ដើម្បីបង្ហាញ អំពីវិបត្តិដ៏ ធ្ងន់ធ្ងរក្នុងប្រទេស កំណើតរបស់នាង ។ ព្រមទាំងដង្ហោយរក ជំនួយ ពិភពលោក សម្រាប់ ប្រជាជន ភូមា ដែលកំពុងស្លា ប់ យ៉ាងរង្គាលដោយ អំពើ បង្ក្រាប់ របស់ ក្រុមយោធាចាប់តាំងពីមានរដ្ឋប្រហារ មក ។

LEAVE A REPLY

Please enter your comment!
Please enter your name here