ណាតាហ្សា សុខចិត្តចូល ធ្វើចត្តាឡីស័ក មើលថែរឪពុកដែលផ្ទុកជំងឺកូវីដ-១៩ និងធ្វើរឿងសំខាន់មួយ

0

ដោយឧត្តម: កញ្ញា ណាតាហ្សា សម្រេចចិត្តសុំអនុញ្ញាត ចូលទៅធ្វើចត្តាឡីស័កក្នុងមណ្ឌល ព្យាលបាល អ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិមានពិភពថ្មីសែនសុខ ដើម្បីមើល ថែរក្សាលោកឪពុក ដែលជា អ្នកមានគុណរបស់ខ្លួន ដែលកំពុងមានផ្ទុកជំងឺកូវីដ-១៩ ។

បើយោងតាមគណនីយហ្វេសប៊ុករបស់ណាតាលីNataly ជាប្អូនរបស់ណាតាសូ នៅថ្ងៃនេះ បានបង្ហោះរូបភាព និងអមដោយសារ ថា«តើមានមនុស្សប៉ុនម៉ានអ្នកដែលមានចិត្តដូចគាត់ ? ខ្លួនអត់មានកើត COVID 19 ទេតែសុខចិត្តចូលទៅនៅជាមួយអ្នកកើត មើលថែ ណែនាំ លើកទឹកចិត្ត ពុកម៉ែបងប្អូន លោកតា លោកយាយ នៅក្នុងនោះអោយចេះរឹងមាំ នឹងមានអនាម័យ ដើម្បីឆាប់ជាបានត្រឡប់ទៅផ្ទះវិញ » ។

បើតាមប្អូនស្រីរបស់កញ្ញា ណាតាហ្សា បានប្រាប់ឲ្យដឹងថា ការចូលទៅក្នុងមណ្ឌលព្យា បាលវិមាន ពិភពថ្មីសែនសុខនោះកញ្ញា ណាតាហ្សា បានមើលថែរក្សាលោកប៉ារបស់ ខ្លួនយ៉ាង យកចិត្តទុក ដោយស្នាក់នៅទីនោះតាមការណែនាំរបស់ក្រុមគ្រួពេទ្យ ។ មិនតែប៉ុណ្ណោះ ណាតាហ្សា បានជួយ ដល់អ្នកខ្វះខាតមួយ ចំនួននៅក្នុងមណ្ឌលនោះ តាមរយៈការជួយ ឧបត្ថម្ភពី សប្បុរសជននានា និង ការចំណាយផ្ទាល់ខ្លួន ។ លើសពី នេះនាងបានជួយ និយាយលើកទឹកចិត្ត និងណែនាំដល់អ្នក ជំងឺនូវវិធាន ការសុខភាព មួយចំនួនជំនួសលោកក្រុមគ្រូពេទ្យទៀតផង ៕

ណាតាហ្សាលើកបន្តថា « 🙏🏻សូមជំរាបសួរ ឯកឧ្តមបងប្អូនទាំងអស់គ្នាដែលមាននៅទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក
នាងខ្ញុំ​ជាអ្នកជម្ងឺមួយក្នុងចំណោមជម្ងឺកូវីដ១៩​ កំពុងតែព្យាបាលនៅ”​ អគារវិមានពិភពថ្មីសែនសុខ​” សូមជំរាបឯកឧ្តមនឹងបងប្អូនទាំងអស់ថាដោយសារនៅទីនេះមានការខ្វះខាតដូចជា​ អាកុល​ សាប៊ូ​ ទឹកសុទ្ធ​ អំបោស​ ថង់ដាក់សម្រាម​ និង​សម្ភារៈ​មួយចំនួន។
ការអនាម័យស្អាត​ ជាមួយសម្ភារ:គ្រប់​គ្រាន់​ និង​អាហារគ្រប់គ្រាន់​ ជាផ្នែកមួយជួយអោយអ្នកជម្ងឺឆាប់ជាសះស្បេីយ​ និងឆាប់បានចាកចេញទៅផ្ទះ​ ប៉ុន្តែមួយរយ:ដែលនាងខ្ញុំនិងក្រុមគ្រួសារបានចូលមកព្យាបាលនៅទីនេះ​ មេីល​ឃេីញនូវការខ្វះខាតមួយចំនួន​ អាស្រ័យ​ដូចនេះខ្ញុំសូមតំណាងអោយជម្ងឺនៅទីនេះ​ សំណូមពរដល់ឯកឧត្តមបងប្អូនសប្បុរសធម៍ ជួយឧបត្ថម្ភតាមដែលអាចធ្វេីបាន។
ខ្ញុំ​ពិត​ជាកោដសរសេីរដលឯកឧ្ដមនឹង​បង​ប្អូនជនរួមជាតិទាំងអស់នៅសណ្តានចិត្ត​ ការលះបង់ទាំងកម្លាំងកាយ​ កម្លាំងចិត្តរបស់​បបងប្អូនទាំងអស់ក្នុងការប្រយុទ្ធ​ ប្រឆាំង​នឹង​ជម្ងឺ​កូវីដ១៩​ និង​ជួយ​ប្រជាជាតិទាំងមូល!
ដោយ​ក្តី​គោរពស្រលាញ់ពីខ្ញុំ​ ណាតាសា🙏 លេខទំនាក់ទំនង / 070755015 070491828 សុំអគុណទុកជាមុន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here