ឈីន រតនៈ មនុស្សដែលយើងស្រឡាញ់ និង មនុស្សដែលស្រឡាញ់យើងយកមួយណា

0

ដោយឧត្តម៖ តារាចម្រៀងកំពុងតែឡើងកូដ ឈីន រតនៈ ហាក់បង្ហាញនូវចម្ងល់ដែលធ្វើអោយនាង ចាប់ផ្តើមគិតគូ អំពីរឿងជីវិតឯកជនស្តីអំពីគូ អនាគត។ កញ្ញាដែលមានសំឡេង ច្រៀងខ្លាំងរូបនេះបានប្រើពាក្យបញ្ឆិតបញ្ឆៀង អោយហ្វេនៗ អង្គុយឆ្ងល់ថាបេះដូងនាង នឹងដល់ពេលរើសយក បុរសណាម្នាក់ហើយទើប បានជាបោះពាក្យបែបនេះ។

មនុស្សដែលយើងស្រឡាញ់និងមនុស្សដែលស្រឡាញ់យើងយកមួយណាល្អ។ ជាផ្ទាំងចម្ងល់ដែលគេមើលឃើញថា ឈីន រតនៈ អាចនឹងមានអ្នកត្រូវចិត្តដើម្បីពិចារណាបេះដូង។ ប្រសិនបើពិតមែននោះ រតនៈពិតជាស្រួលចិត្តដែល អាចរកបុរសល្អមកការពារ បេះដូងនាងស្រឡាញ់នាង និងអ្នកម្តាយដែលនាងប្រាថ្នាយូរមកហើយ។ យ៉ាងណានេះ ប្រហែលជានាងបោះពួកសម្រាប់ទាក់ទាញ ដោយសារគូជីវិតនាងនៅយូរបន្តិចទៀត ដើម្បីទុកពេលរកសុីមើលថែម្តាយ អោយល្អជាងនេះសិន។

ឈីន រតនៈជាតារាចម្រៀងដែលពុះពារតាំងពី មិនទាន់ល្បីនឹងមិនទាន់ចូលប្រឡងចម្រៀង។នាងបានច្រៀងតាមហាងដោះដូរយកថវិកាចិញ្ចឹម ម្តាយមេម៉ាយ។ អំពើល្អដែលនាងសាងលើអ្នកមានគុណទីបំផុតបាន ធ្វើអោយនាងមានឱកាសក្លាយជាតារាចម្រៀង លេចធ្លោនៅក្នុងផលិតកម្មចម្រៀងល្បីឈ្មោះទាំងមិននឹកស្មានពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here