ក្នុងពេលដ៏ខ្លី កម្មវិធីថ្មីសន្លាងរបស់គ្រួសារតារាកម្ពុជា និង ជាកម្មវិធីថ្មីរបស់”ផ្ទះតារា” គឺកម្មវិធី”ចម្រៀងក្នុងចិត្តអ្នក” នឹងបង្ហាញខ្លួនជាផ្លូវការហើយ ដោយកម្មវិធីថ្មីនេះ នឹងផ្ដល់ឱកាសអោយអ្នកមានហ្វេនៗច្រើន និង ប្រជាប្រិយភាពតាមបណ្ដាញសង្គម ហើយចង់ក្លាយជាតារាសម្ដែង និង ក្លាយជាតារាអាជីព។ លក្ខណ្ឌងាយៗ នឹងត្រូវបានបង្ហាញក្នុងការចាក់ផ្សាយឃ្លីបកម្មវិធីនេះផ្លូវការ។ នេះក៏ជាកម្មវិធីដែលបង្កប់នូវអត្ថន័យ និង រសនិយមយ៉ាងសំបូរបែបផ្នែកសិល្បៈ ដែលនឹងធ្វើអោយលោកអ្នកជាប់ចិត្តដិតអារម្មណ៍ផងដែរ។

លោក ផាត់ តារារដ្ឋ អ្នកផលិតកម្មវិធីថ្មីនេះបញ្ជាក់ថា កម្មវិធី”ចម្រៀងក្នុងចិត្តអ្នក” នឹងធ្វើអោយុវវ័យរាប់មិនអស់បានក្លាយជាអ្នកសិល្បៈ ហើយកម្មវិធីនេះ ក៏នឹងគ្រោងគាស់កកាយនូវបទចម្រៀងអតីតកាលផ្ទុះៗអមដោយការសម្ដែងសាច់រឿងថ្មីប្រកបដោយភាពរស់រវើក ដើម្បីកន្ទ្រាក់អារម្មណ៍មហាជននោះផងដែរ។ “ចម្រៀងក្នុងចិត្តអ្នក” ក្រៅពីធ្វើអោយបទចម្រៀងកាលពីមុនរស់រវើកជាថ្មី កម្មវិធីថ្មីនេះ ក៏នឹងក្លាយជាកម្មវិធីតែមួយគត់ ដែលផ្ដល់ឱកាសអោយសិល្បករថ្មីៗ និង តារាហ្វេសប៊ុកទាំងឡាយ បានក្លាយជាតារាអាជីពជាមួយឱកាសចូលប្រឡូកក្នុងសិល្បៈ ប្រកបដោយភាពជាក់លាក់ផងដែរ។ កុំភ្លេចតាមដាននូវរាល់លក្ខណ្ឌ ដើម្បីក្លាយជាអ្នកសិល្បៈអាជីព ជាមួយនឹងកម្មវិធី”ចម្រៀងក្នុងចិត្តអ្នក” ពីផ្ទះតារា និង គ្រួសារតារាកម្ពុជា។
ឱកាសក្លាយជាតារាមកដល់ហើយ តាមរយៈកម្មវិធីថ្មី”ចម្រៀងក្នុងចិត្តអ្នក” ក្នុងពេលដ៍ខ្លី |
/postnewscambodia.com/wp-content/uploads/2021/05/postnewscambodia.com-kh71.com-2021-05-19_02-53-50_118200.jpg” alt=”” width=”1000″ height=”563″ class=”alignnone size-full wp-image-22716″ />

LEAVE A REPLY

Please enter your comment!
Please enter your name here