នេត រក្សា គឺជានារីកំពូលសម្រស់ ដ៍មានសមត្ថភាពធ្លាប់ចូលរួម ប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២០ ។នាងបានឆ្លងដល់ វគ្គចុងក្រោយTop5 ហើយជាលទ្ឋផល រក្សាទទួលបានចំណាត់ថ្នាក់លេខ៤។ មើលឃើញអំពី ភាពល្អ នេត រក្សាត្រូវ បានអ្នករៀបចំកម្មវិធីកាក់ទុក ប្រសិនបើមិនប្រែប្រួលនាង នឹងក្លាយជាបេក្ខភាព ចូលរួមប្រកួតMiss universe លើកទី៧០។

ភាពល្អដែល នេត រក្សា មានគឺ នាងមានមុខមាត់ សិចសុី កែវភ្នែកទាក់ទាញ ស្នាមញញឹមវិញ ក៍ស្រស់ ជាមួយនិងដងខ្លួនស្រឡូនខ្ពស់ ដំណើរក៏ល្អ។ ស្ថិតលើការធ្លាប់ឆ្លង កាត់ការប្រឡង រក្សា មានភាពក្លាហាន យកចិត្តទុកដាក់ជាមួយ ការងារ មុឺងម៉ាត់ហ្មត់ចត់។ នាងធ្លាប់ឡើងឆាកច្រើនដង ដូចនេះប្រហែលជា អាចមានបទពិសោធន៍គួរសម ទោះឆាកប្រកួតបត់បែន ធំបែបណា។ បើនិយាយពីតុង និយាយភាសាអង់គ្លេសវិញឃើញថា នាងក៏មានភាពច្បាស់លាស់ល្អ អាចយកជាសាច់ការបាន។

អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជា បានលើកឡើងអោយពេជ្រ ញ៉ូ ធីវីយើងដឹងថា កម្មវិធីមិនទាន់កំណត់លើកយកអ្នកណានោះទេ។ពោលសម្រេចលើការដាក់ពាក្យ ប្រឡងសិនដើម្បីចង់ដឹងថាការសម្ភាសន៍ ការនិយាយលើវិស័យបវរកញ្ញានេះបណ្តាបេក្ខនារីមួយណាល្អជាងមួយណា។ នេះគ្រាន់តែជាការ ស្រឡាញ់គាំទ្ររបស់ហ្វេន។ប៉ុន្តែខាងកម្មវិធីពិតណាស់ចង់បានអ្នកល្អពិតមែន ហើយក៍រីករាយបើមានអ្នកខ្លាំងដូចអ្នកមុនឬលើសជាង ក្នុងនាមអ្នកគ្រប់គ្រងគឺសប្បាយចិត្ត។អ្វីៗ ត្រូវប្រឡងចម្រាញ់សិនទើបកំណត់ថាបានទៅលើអ្នកណានោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here