ដើម្បីផ្ដល់ឱកាសអោយអ្នកស្រលាញ់សិល្បៈ ស្រលាញ់វិស័យសម្ដែង ផ្ទះតារា និង គ្រួសារតារាកម្ពុជា បានផលិតកម្មវិធីថ្មីមួយ គឺកម្មវិធី”ចម្រៀងក្នុងចិត្តអ្នក”។ នេះជាកម្មវិធីដកស្រង់បទចម្រៀងចាស់ៗល្បីៗ កាលពីអតីត យកមកសម្ដែងជាសាច់រឿងប្រទាក់ក្រឡាគ្នា ដើម្បីគាស់កកាយបទល្អទាំងនោះផង និង ដើម្បីផ្សារភ្ជាប់រវាងស្នាដៃរបស់រៀមច្បង និង សិល្បករជំនាន់ក្រោយផង។

អ្នក Share និង Tag វីដេអូ កម្មវិធី”ចម្រៀងក្នុងចិត្តអ្នក”នឹងត្រូវបានជ្រើសម្នាក់អោយក្លាយជាតារាសម្ដែងរៀងរាល់សប្ដាហ៍ ដោយលោកអ្នកនឹងបានសម្ដែងជាមួយតារាល្បីៗទាំងនេះ និង តារាច្រើនទៀត របស់គ្រួសារតារាកម្ពុជា។កម្រងបទចម្រៀងជាសាច់រឿងរបស់កម្មវិធីនេះ កំពុងទទួលបានការគាំទ្រ ដោយមានសិល្បករល្បីៗដែលមានទីផ្សារច្រើនឡើងចូលរួមសម្ដែង។ ជាក់ស្ដែងកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ សិល្បករសិល្បការិនី៧រូបបានរួមគ្នាផលិតបទចម្រៀងសម្រាប់កម្មវិធីរហូតដល់៨បទ នៅវត្តប្រាសាទ ខណៈដែលសិល្បករម្នាក់ៗ សុទ្ធតែបានលេងខ្លួនទាក់ទាញ និង បង្កើតឈុតឆាកកំប្លែងយ៉ាងទាក់ភ្នែក នៅក្នុងកម្មវិធី ដោយគ្រាន់តែឃើញរូបភាពខ្លះៗ ក៏ធ្វើអោយមានការចាប់អារម្មណ៍។ ការសម្ដែងរបស់អ្នកទាំង៧ នឹងត្រូវបង្ហាញក្នុងពេលបន្តបន្ទាប់ ដោយអ្នក Share វីដេអូកម្មវិធីបានច្រើនជាងគេ មិនត្រឹមតែបានរួមការងារជាមួយតារាល្បីៗទាំងនេះប៉ុណ្ណោះទេ តែក៏នឹងឈ្នះរង្វាន់ប្រចាំសប្ដាហ៍ដូចលក្ខណ្ឌដែលបានប្រកាស និង បានក្លាយជាតារាល្បីទៅថ្ងៃក្រោយនោះផង។

សិល្បករដែលលេងស្ទីលទាក់ភ្នែកនៅក្នុងសកម្មភាពថតនេះរួមមាន កញ្ញា អៀម សុខា តារាសម្ដែង, លោក ត្រា យ៉ាកូ តារាសម្ដែង, កញ្ញា ម៉ាដាមកុល តារាសម្ដែង, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង, កញ្ញា ប៉ែតសិបគីឡូ, លោក រុន ណាកូ ពិធីករ, និង តារាសម្ដែង កញ្ញា នូឌី តារាចម្រៀង និង ជាតារាសម្ដែង។ សិល្បករទាំង៧រូប ក៏នឹងត្រៀមបង្ហាញស្ទីលប្លែកៗ ក្នុងឃ្លីបបន្តបន្ទាប់ ជាមួយនឹងអ្នកឈ្នះឱកាសក្លាយជាតារាផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here