ដោយក្តីរង់ចាំអស់ជាច្រើនថ្ងៃពេលនេះ តារាសម្តែង ស្រីថូ បានត្រូវគ្រូពេទ្យ ប្រាប់ថាបានជាសះស្បើយពី ជំងឺកូវីដ១៩ហើយ។នាងអាចចេញពី កន្លែងព្យាបាលហើយ បន្តធ្វើចត្តាឡីស័ក នៅផ្ទះ១៤ថ្ងៃទៀត។ ស្រីថូ មានទឹកចិត្តរំភើប រីករាយនៅពេល នាងបានជា ហើយក៏ខំរង់ចាំដំណឹងនេះ យូរមកហើយ។

ស្រីថូ បានសរសេរបង្ហោះសាថា« ថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ 19 ហើយ ខ្ញុំសូមអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់គ្នាផង ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបារម្ភនិងឆាតសួរសុខទុក្ខនាងខ្ញុំ សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អទាំងអស់គ្នាផង ហើយកុំភ្លេច 3 កុំបីការពារ ទាំងអស់គ្នាផងសូមអរគុណ…»។

មានការចាប់ អារម្មណ៍ មិនតិចទេ សម្រាប់សមាជិកគ្រួសារ តារាកម្ពុជា ស្រាប់តែដឹងថា កញ្ញា ស្រីថូ ដែលលេចមុខផ្នែកមនុស្សធម៌ និង សាច់រឿងមួយចំនួន រកឃើញ វិជ្ជមានកូវីដ។ សមាជិកទាំងអស់បែបន់អោយនាង ឆាប់ជា ហើយកុំពិបាកចិត្តស្តាប់តាមពេទ្យប្រាប់។ជាអ្វីដែលនាងស្ទើរតែមិនជឿ ធ្លាប់តែឃើញគេកើត ឥឡូវមកដល់ខ្លួនឯង។ ប៉ុន្តែពេលនេះ ក្រោយភ្លៀងមេឃស្រឡះ។

LEAVE A REPLY

Please enter your comment!
Please enter your name here