តារាចម្រៀង ពោពេញដោយ ក្បាច់រាំចាយវិជ្ជាគុនចាក់ក្បាច់ យ៉ាងសម្បូរបែប និង តុបតែងខ្លួន ស្ទាយកូរ៉េ ជប៉ុន យូរី ឃើញថា ចូលកាន់ផលិតកម្មហង្សមាសមក មានការទាក់ទាញ យ៉ាងខ្លាំង។ នាងឥឡូវខុសប្លែក និងខ្លាំងជាងមុន ទាំងការចេញចម្រៀង និងការបង្ហាញ ក្បាច់រាំដ៍ សម្បូរបែប ធ្វើអោយផ្អើលអស់ហ្វេន ដែលគាំទ្រ។

ក្រោយលែង អាឡោះអាល័យ ពីផលិតកម្ម សាន់ដេរ យូរីនតារាឃ្យូតៗ បានហង្សមាស ចូលចែចូវ ទាញអោយក្លាយជាតារាប្រចាំ ទ្រនំដ៍ល្បីនេះអោយបានពេញសិទ្ឋិ។ ក្រោយពេលច្បាមឱកាស ជាតារាចម្រៀង ប្រចាំទ្រនំដ៍ ល្បីមកឃើញថា ចម្រៀងដែលយូរី ច្រៀងមកឃើញថា សន្ទុៈការចាប់ អារម្មណ៍ក៏ មានភាពប្រសើរជាងមុន។ នាងលែងស្ងាត់ ដូចនៅទ្រនំចាស់។ យូរី ក៏ត្រូវបាន បណ្តាអ្នកគាំទ្រ លើកបញ្ជាក់ថា ស្ទាយរាំ ការគ្រងឈុតសម្លៀកបំពាក់ ឃើញថាសម ដូចទេព បូព្រឹក្ស ដែលលាឈប់ ហើយខ្លះថា យូរីចូលហង្សមាស ដើម្បីជំនួសទេព បូព្រឹក្ស។

យ៉ាងណាក៏ដោយ ពេលនេះ យូរី កំពុងតែឆ្មក់ឱកាស បានច្រើនហើយ ដែលមានវាសនាចូលកន្លែង ត្រូវ។ បែបនេះហើយទើបឃើញថា សម្រស់របស់នាង គឺកំពុងតែស្រស់សោភា ជាមួយស្ទីលលេង ខ្លួនប្លែកៗទាន់សម័យ សមជាតារាលំដាប់យុវវ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here