ពរន្ធត់ចិត្ត! តារាសម្ដែង ស៊ិន ឧត្តមផល្លា ទទួលមរណភាពទាំងអាល័យ

0

យោងតាមការបង្ហោះពីអ្នកសិល្បៈ និង ពីសាច់ញាត់ជិតស្និទ្ធិ តារាចម្រៀង និង ជាតារាសម្ដែង អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពហើយ កាលពីព្រឹក សុក្រ ទី ២៨ ខែឧសភា ឆ្នាំ ២០២១ វេលា ៧: ៣០ នាទីព្រឹក បន្ទាប់ពីអ្នកនាងផ្ទុកជម្ងឺមហារីកដល់ដំណាក់កាលធ្ងន់ធ្ងរមួយ។ ដំណឹងមរណភាពរបស់អ្នកនាង ក៏ចាត់ទុកថាជាទុក្ខសោកមួយរបស់អ្នកសិល្បៈផងដែរ ដោយសារតែអ្នកនាង ត្រូវគេចាត់ទុកថាគឺអ្នកសិល្បៈមួយរូបដែលមានទេពកោសល្យ និង សមត្ថភាពខ្ពស់ ដែលមិនគួរបាត់បង់។

មុនទទួលមរណភាពដ៏តក់ស្លុតនេះ អ្នកនាង ស៊ិន ឧត្តមផល្លា បានផ្ទុកជម្ងឺមហារីកកូនកណ្ដុរជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយវះកាត់ជម្ងឺមួយនេះ ស្រាប់តែកើតជម្ងឺមហារីកមួយផ្សេងទៀតនៅផ្នែកក្បាល ដោយកកើតជាដុំពកក្នុងខួរក្បាល ដែលគេហៅថា មហារីកក្នុងខួរក្បាល។ អ្នកនាងសម្ងំព្យាបាលជម្ងឺនេះអស់ប្រាក់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលថ្ងូរអោយអ្នកសិល្បៈ និង មហាជនណាដឹងនោះទេ។ អ្នកនាងទើបតែទម្លាយអោយដឹងពីជម្ងឺធ្ងន់ធ្ងរក្នុងប៉ុន្មានអាទិត្យចុងក្រោយប៉ុណ្ណោះ ហើយក៏ជារឿងដ៏រន្ធត់ផងដែរ ដែលមានដំណឹងថាអ្នកនាងបានទទួលមរណភាពនៅក្នុងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here