ចាន់ កែវនិមល បន្តការតាមដានសុខភាពអោយច្បាស់មុនវិលមកវិញម្តងទៀត

0

អ្នកនាងចាន់ កែវនិមលដែលបានជាស្បើយពី ជំងឺកូវីដ១៩ នៅតែប្រកាន់ជាប់ការបន្តភាពព្យាបាល អោយបានល្អជាងនេះសិន។ ទោះសុខភាពល្អឡើង បែបណាអ្នកនាងនៅ តែចង់ សម្រាកថែសុខភាពអោយ ច្បាស់លាស់ជាងនេះ។ ប្រសិនបើនាងជឿថាខ្លួនមានភាព ប្រសើរខ្លាំងនិងវិលមកវិញ ព្រោះនឹករលឹកអ្នកគាំទ្រនិងក្រុមការងារ។

រហូតមកទលពេលនេះពិធីការិនីដែលសម្បូរសំនួនវោហាអ្នកនាង កែវ ចាន់និមល នៅមិនទាន់បង្ហាញវត្តមានតាមកញ្ចក់ទូរទស្សនន៍នៅឡើយ បើទោះបីជានាងបានជាសះស្បើយពីជំងឺកូវីដ១៩អស់រយះពេលប្រមាណជាង២ខែមកហើយក្តី។យ៉ាងណាតារារូបនេះបានឆ្លៀតបំពេញការងាររបស់ខ្លួនពីចម្ងាយ ពោលនាងទទួលតែការងារដែលអាចធ្វើពីផ្ទះប៉ុណ្ណោះ​ ខណះការងារដោយផ្ទាល់នោះគឺនាងនៅបន្តពន្យាពេលនៅឡើយ។


និមល នៅមិនទាន់បានបញ្ជាក់នៅឡើយទេថា តើពេលវេលាសមស្របណាមួួយដែលនាងនឹងអាចវិលមកកាន់ក្បាលមេក្រូធ្វើជាពិធីការិនីនៅក្នុងកម្មវិធីផ្សងដូចមុន។
តារារូបនេះនៅតែលើកឡើថា​ នាងនៅតែអាចរងចាំនៃការពន្យាពេលសម្រាប់ការងាររបស់ខ្លួន ដើម្បីមើលថែសុភាពអោយបានល្អជាមុនសិន ក្រោយនាងត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ទាំងគ្រួសារ។
កែវ ចាន់និមល បានបញ្ជាក់តាមសារដែលនាងបានបង្ហោះតាមហ្វេសប៊ុកថា អរគុណសម្រាប់ការផ្តល់តម្លៃនិងពេញចិត្តលើការងារនាងខ្ញ៉ំ។នាងបន្តថា អ្វីដែលសប្បាយចិត្តនោះគឺទោះស៉ំពន្យាពេលដើម្បីថែរសុខភាពសិនក៏ព្រមចាំ។

យ៉ាងណានាងថា ថ្ងៃនេះបានបញ្ចប់ការងារ២ Project ធ្វើពីផ្ទះទៅដោយរលូន។
ជាការកត់សម្គាល់ កែវ ចាន់និមល គឺជាការពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស​ ដោយនាងកាន់កម្មវិធីធំៗប្រចាំស្ថានីយទូរទស្សន៍មួយនេះ។នាងក៍ជាពិធីការិនីត្រូវប៉ាន់ម្នាក់សម្រាប់កម្មវិធីនានាផងដែរដូចជា ពិធីមង្គលការ សម្ពោធហាងផ្សេងៗ និងផ្សព្វផ្សាយផលិតផល។ល។យ៉ាងណា ក្រោយពីរូបនាងបានអវត្តមាននោះកម្មវិធីដែលនាងធ្លាប់កាន់នៅស្ថានីយទូរទស្សន៍ហង្សមាសនោះ​ ត្រូវបានជំនួសដោយកញ្ញា ថន លក្ខិណា ប៉ែន ស្រីពេជ្រ ឬ​ សំ ស្រីនាថ។

LEAVE A REPLY

Please enter your comment!
Please enter your name here