តារាសម្តែងនាង ម៉ាក សែនសូនីតា ហៅតូតា បានចេញមុខមកបញ្ជាក់ពាក់ព័ន្ធទៅនឹងហាងដែលមានយីហោឈ្មោះរបស់នាងត្រូវបានគេរកឃើញថា​ ​មានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។

តូតា បញ្ជាក់ថា ហាងសម្លៀកបំពាក់ដែលមានយីហោដូចឈ្មោះរបស់នាងនោះគឺមិនមែនជាកម្មសិទ្ធរបស់នាងឡើយ ដោយនាងបានស្នើសុំកុំអោយមហាជនមានការភាន់ច្រឡំ។ តូតា បានបង្ហោះសារបញ្ជាក់ពីបញ្ហានេះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា​សូមអភ័យទោសនឹងសូមអធ្យាស្រ័យ ដោយសារមានការភាន់ច្រលំជាខ្លាំង ទៅលើហាង ToTa official (ហាងលក់សំលៀកបំពាក់) ដែលស្ថិតលើផ្លូវកម្ពុជាក្រោមប៉ះពាល់ជំងឺកូវីត19។ សូមបញ្ជាក់ថា : ហាងនោះមិនមែនជាហាងរបស់នាងខ្ញុំទេហើយនាងខ្ញុំក៏មិនដែលស្គាល់នឹងមានទំនាក់ទំនងជាមួយនឹងម្ចាស់ហាងនឹងដែរ។សូមជំរាបថា នាងខ្ញុំមានសុខភាពល្អធម្មតា ហើយនាងខ្ញុំរួមទាំងគ្រួសារនឹងរាល់បុគ្គលិករបស់នាងខ្ញុំទាំងអស់គឺបានទទួលការចាក់វាក់សាំងលើកទី2រួចរាល់អស់ហើយ។

ការចេញមុខបញ្ជាក់របស់ តូតា នាពេលនេះបានធ្វើឡើង បន្ទាប់ពីផេកហ្វេសប៊ុករបស់អនុគណះកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩​​​ ខែឧសភា ឆ្នាំ២០២១ ថាសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬ​ទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាងតូតា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥៦៤-៥៦៦ ផ្លូវលេខ ​១២៨ ​(ផ្លូវកម្ពុជាក្រោម) សង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោកចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បុគ្គលិកធ្វើការទាំងអស់ចំនួន ១១នាក់ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ៕

LEAVE A REPLY

Please enter your comment!
Please enter your name here