ស្វាមីសូដា នីតា ចេញមុខប្រាប់ច្បាស់ៗ រឿងមិនធ្វើការចាយតែលុយប្រពន្ធ

0

ដោយឧត្តម៖ ដោយឃើញសូដា នីតា មានជីវភាពហំហាន សល់ផ្ទះលុយឡាន ទើបជាផ្លូវមួយធ្វើអោយយុទ្ឋ ឋានៈសម្លឹងឃើញហើយ អាចនឹងបង្កើតចំណងស្នេហា យូរជាមួយគ្នាបាន។ ផ្ទុយពីគំនិតអគតិនេះ យុទ្ឋ ឋានៈបានបកស្រាយអ្វីដែលលោកធ្លាប់ ធ្វើដោយទឹកចិត្ត ចំពោះភរិយា ហើយការឈានមកដល់នេះ អ្នកនាងសូដា នីតា ក៍អាចគិតវិភាគត្រឹមត្រូវមុនពេលយកឬជ្រើសរើស រូបលោក។

លោកយុទ្ឋ ឋានៈ បានសរសេរថា «នេះជាលុយខ្ញុំរកបានខ្លះៗនិងខ្សែរក៏ ដែរបានធ្វើជូនប្រពន្ធខ្ញុំ កន្លងមក នៅខ្លះទៀតដែរមិនបានថត ខ្ញុំផុសនេះមិនមានបំណងអ្វីផ្សេងឡើង ព្រោះតែកន្លងមក មិន ចង់បង្ហាញមិន ចង់ចេញមុខម៉ាត់ អោយបងប្អូនដឹង ដល់ថ្នាក់មានបងប្អូនសាច់ញាតិឆ្ងល់ ថាខ្ញុំមិនធ្វើការងារអីទេហី ចាយតែលុយប្រពន្ធទៅវិញ .ចឹងឈប់ឆ្ងល់ឈប់សង្ស័យទៀតទៅ បើ ឆ្ងល់អី សង្ស័យអី អាចសួរ ពួកខ្ញុំផ្ទាល់បាន #ខ្ញុំឬប្រពន្ធខ្ញុំបាន ខ្ញុំខំជួយទាំងមិនចេញមុខ និង មិនចេញមុខខ្លះផង ព្រោះ ខ្លាច #បងខ្មាស់ខ្ញុំ តែអ្វីដែរបាន គឺពាក្យដែរប៉ះពាល់ដល់អារម្មណ៍និងទឹកចិត្តខ្ញុំទៅវិញ.៕សុំនិយាយតែប៉ុណ្នឹងទេ (អារម្មណ៍ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់😪)»៕

មកទល់ពេលនេះអ្នកទាំង២ បានបន្សល់ចំណងដៃកូនប្រុសម្នាក់យ៉ាងគួរអោយស្រឡាញ់។ អ្នកទាំង២ មិនទាន់រៀបការទេ រង់ចាំការកំណត់ពេលវេលាហើយ ស្ងប់បរិយាកាសកូវីដសិន។ ចំណងស្នេហ៍នេះ បានផ្តល់ការរួមរស់នៅផ្ទះធំទ្រនំខ្ពស់ជាមួយគ្នា។ មហាជន ក៏សរសើរលោកឋានៈ ដែលអាចយកចិត្តស្មោអ មកលួងលោកសូដា នីតា ជាប្រពន្ឋបាន ព្រោះនាងកម្រទទួលយកអ្នកណាណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here