មកទល់ពេលនេះ ហុិន ច័ន្ទនិរត្ន័ ហាក់នៅមិនទាន់ព្រមនិយាយរឿងស្នេហា អោយអ្នកគាំទ្របានដឹងឭនៅឡើយនោះទេ។នាងបន្តស្ងប់ ធ្វើខ្លួនចេញអោយឆ្ងាយពីរឿងមួយនេះ បើទោះជាធ្លាប់ជំពប់រឿងមួយនេះយ៉ាងណាក្តី។វ័យអាយុរបស់នាង ក៍កាន់តែច្រើនទៅតែមិនគួរណា ស្ងាត់រឿងរៀបការ។

ហុិន ច័ន្ទនិរត្ន័ មានរូបសម្រស់ស្អាតណាស់សមជាស្រីស្អាតជាប់លេង១មែន។ នាងមានអាយុច្រើន តែមិនបាចនិយាយពីរឿងសម្រស់នោះទេ គឺស្អាតទៅតាមវ័យនិងឆ្នាំអ្នកណា ក៍លាន់មាត់សរសើរថា ពូកែថែសម្រស់សាច់ឈាម មើលនៅតែទាក់ទាញ។ នាងកម្រនិយាយបើក បញ្ហាបេះដូង អោយអ្នកណាបានដឹងពិតមុខមាត់ពិតពី បុរសណាដែលនាងស្រឡាញ់។ តារាស្រីរូបនេះច្រើនតែគេចេញពីការសួរនាំហើយ មិនចង់និយាយដូចជាខ្លាចរឿងអ្វី។ ចុងក្រោយគ្រាន់តែដឹងថាហុិន ច័ន្ទនិរត្ន័ជំពប់ រឿងមានស្នេហាជាមួយ តារាចម្រៀងស្រករក្រោយម្នាក់ ដោយមិនដឹងថា ជាការពាំងបិទបាំងឬយ៉ាងណា។

មហាជននៅតែរំពឹងថា ថ្ងៃណាមួយនាងនឹងបើកបង្ហាញអោយគេបាន ដឹងនិងឃើញនូវសម្រស់មុខមាត់ បុរសជាគូស្នេហ៍ហើយនឹងធ្វើអោយគេចាប់អារម្មណ៍។ បើនិយាយពី ទម្រង់មុខមាត់មិនគួរណា ស្ងាត់ឆ្ងាយរឿងរៀបការ ខណៈមិត្តរួមជំនាន់របស់នាងដល់គូអស់ទៅហើយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here