រហូតមកទល់ពេលនេះ ដួង វីរៈសិទ្ធ បានបំពេញការងារជាមួយផលិតកម្មរៀម បានមួយរយៈកាលហើយ នៅពេលចប់ការងារកន្លែងចាស់។ ដួង វីរៈសិទ្ធ ដែលបានឱកាស ចូលទៅនៅជាមួយ ថៅកែស្រី មានលុយ បានធ្វើអោយគេឯងសួរថា ដល់ជម្រកថ្មី អាចបន្ថែមប្រជាប្រិយ តទៅទៀតឬយ៉ាងណា។ បើពិនិត្យមើលលើ ប្រព័ន្ឋការងារ ដួង វីរៈសិទ្ធជាតួឯកជាមួយ មាស សុខសោភា។

អំឡុងពេលនៅហង្សមាសលោកម៉ម វាសនា ហៅដួង វីរៈសិទ្ធ បានចាប់ដៃជាមួយនាងរ៉េត ស៊ូហ្សាណា និងឈិន ម៉ានិច្ច ហើយល្បីគូសមតែមិនខ្លាំងដូចខេមរៈ សិរីមន្ដ ឡើយទើបសម្រេចចិត្តកាន់ពានដើរចូលរាម ទាំងមិនខ្លាចធ្លាក់កូដ។តារាចម្រៀងរូបនេះមានម្ដាយនិងបងប្រុសឈ្មោះម៉ម សំនៀង និងប្អូនប្រុសឈ្មោះម៉ម ពេជ្ជរិទ្ធ ក៍ចាប់អាជីពចម្រៀងដែរពោលគឺ១គ្រួសារសុទ្ធតែជាតារាចម្រៀងទាំងអស់។វីរៈសិទ្ធ បានប្រាប់តាមទូរស័ព្ទថាការទៅរាម គឺដើម្បីស្វែងរកបទពិសោធន៍ថ្មីៗហើយលោកនឹងខំប្រឹងប្រែងមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

អតីតតារាចម្រៀងផលិតកម្មមហាហង្សនិងហង្សមាសលោកដួង វីរៈសិទ្ធ ដែលគេស្គាល់ថាជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១នោះបានឈជើងនៅផលិតកម្មរាម រយៈពេលជាង៣ខែហើយដែលការបោះជំហ៊ានថ្មីនេះវីសិទ្ធ ត្រូវចាប់ដៃជាមួយតារាចម្រៀងស្រីជើងខ្លាំងនាងមាស សុខសោភា ។ការដើរចេញពីផលិតកម្មធំមកជ្រកនៅទ្រនុំទើបបង្កើតថ្មីបែបនេះធ្វើឲ្យវីរៈសិទ្ធ បានក្លាយទៅជាតួឯកប្រចាំរាម ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់វីរៈសិទ្ធ ឡើងទៅមុខឬថយចុះនោះពិបាកធ្វើឲ្យគេសន្និដ្ឋានទុកព្រោះថាពេលនេះលោកមិនទាន់ផ្លាស់ប្ដូរស្ទីលច្រៀងសម្ដែងឬធ្វើអ្វីឲ្យខុសកាលពីនៅហង្សមាសឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here