តារាចម្រៀង ស្រីដែលកំពុងល្បីឈ្មោះ បាន មុនីលក្ខ័ និងលោក ចម៉ៅ ហាជី បានព្រួតដៃគ្នា បង្ហាញស្នាដៃនៅលើឆាកសម្តែងដើម្បីអោយមានការចាប់អារម្មណ៍។ អ្នកទាំង២នៅតែបន្ត ការងារជាច្រើនក្នុងទ្រនំជាមួយគ្នាថែមទាំងក្លាយជា ដៃគូចម្រៀងដ៍សំខាន់ជាមួយគ្នា ដែលហ្វេនៗកំពុងតាមដាន។

ចាប់តាំងពីស្រីស្រស់ ប្រុសសង្ហា១គូនេះ ប្រឹងប្រែងពួតដៃគ្នា សម្តែងមកឃើញថាទាំងដួងនេះ ទទួលបានការចាប់អារម្មណ៍ច្រើននៅលើបណ្តាអ្នកគាំទ្រ។ មុនីលក្ខ័ និងហាជី បានរួមសហការគ្នាបង្ហាញស្នាដៃជាគូ ចម្រៀងប្រមាណជាច្រើនឆ្នាំមកហើយ។ ពួកគេបានច្រៀងលើឆាកតន្ត្រីជាញឹកញយ ស្ទើររតែក្លាយជាដៃគូស្នេហា។ ប្រិយមិត្តជាច្រើនដឹងរឿងនេះ ចេះតែគិតថាស្និតៗឬជាមិត្តភាពគ្នាយូរទៅ ក៍អាចក្លាយជារឿងស្នេហាបានដែរដូចពាក្យចាស់ថា ស្នេហ៍មិនឈ្នះស្និត។

គេនៅតែបន្តតាមដាន តារាដែលមានសំឡេង ពិរោះ២ដួងនេះថាតើវិវត្តន៍ដល់ណា ក្ន្ងងចំណងដៃគូសម្តែង។ អ្នកទាំង២ក៍ជាមិត្តរួមទ្រនំមួយជាមួយគ្នា ហើយបើរំលឹកពីអតីតកាលវិញក៏ឃើញថា ធ្លាប់មានប្រវត្តិប្រឡងចម្រៀងដ៍ធំមួយ យ៉ាងលេចធ្លោទាក់ទាញអ្នកតាមដានមិនណយដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here