ជា សុវណ្ណរិទ្ធ ស្នេហានិង ការងារជោគជ័យទាំងព្រម

0

ដោយឧត្តម៖ រហូតមកទល់ពេលនេះ លោកជា សុវណ្ណរិទ្ធ ពិធីករយូរឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន បាននៅតែបន្តចេញមុខនៅក្នុងវិថីសិល្បៈមិនអាចបោះបង់ចោលបាន។ លោកកំពុងតែពេញចិត្តចំពោះ អ្វីដែលលោកមាននាពេលនេះ។ ប្រិយមិត្តអ្នកគាំទ្របានលើកឡើងថា ជា សុវណ្ណរិទ្ធមានជីវិតជោគជ័យទាំងការងារ និងជីវិតស្នេហាគ្រួសារ។

រហូតមកទល់ពេលនេះ ជា សុវណ្ណរិទ្ធ មានកូន២នាក់ហើយប្រុសទាំង២។ យ៉ាងណាក៍ដោយមុខមាត់លោក មើលទៅហាក់នៅតែរក្សាបានភាពក្មេងខ្ចី មិនសូវខុសឆ្ងាយពីមុនពេកទេ។ ក្នុងជីវិតគ្រួសារ របស់តារាប្រុសរូបនេះឃើញថា នៅរក្សាបានចំណងភាពរឹងមាំរហូត ទទួលបានចំណងដៃកូនប្រុស២នាក់ ដ៍គួរអោយស្រឡាញ់។ហ្វេនៗសុទ្ធតែ បានសរសើរថាតារាប្រុសរូបនេះ ពិតជាមានរូបមន្ត រក្សាចំណងស្នេហ៍អោយផូរផង់គង់វង្ស ទើបរវាងលោកនិងភរិយាកម្រលេចឭថា មានភាពរកាំរកូសខុសពីគេឯង។

ដ្បិតតែជា សុវណ្ណរិទ្ធ ជាពិធីករដ៍ល្អរបស់ទូរទស្សន៍បាយ័នមែន តែបើរំលឹករឿងសិល្បៈលោកមានដាន ជាអតីតហ្វ្រេសសុីប៊យ ហើយក៍ធ្លាប់ប្រឡូកការងារជាតារាសម្តែងដ៍ជំនាញម្នាក់។លោកធ្លាប់គ្រងបានតំណែងតួឯកជាតួសំខាន់ៗ ក្នុងការថតខ្សែភាពយន្តដែលចាត់ទុកថាលោកជា តារាដែលមានទេពកោសល្យម្នាក់លើវិថីសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here