តារាចម្រៀងខេមរៈ សិរីមន្តបានធ្វើអោយគេចាប់អារម្មណ៍ នៅពេលដែលលោកបាន ដឹកដៃប្រពន្ធទៅណាមកណាអោយគេឃើញ មិនចោលឡើយ។នេះបានបង្ហាញថាក្រោយពេលមហាជននៅតែគាំទ្រ រឿងលោកមានភរិយាតារាប្រុស រូបនេះនៅតែបន្តការបង្កើតនូវរូបភាពល្អៗ ជាមួយប្រពន្ឋ។ជាពិសេសប្រពន្ធ របស់លោកក៍ជាជំនួយការម្នាក់ ដ៍ពូកែម្នាក់ដែរសម្រាប់ចាត់តាំងការងារ។

មើលទៅសកម្មភាពរបស់លោកប៊ុនថៃ ពេលនេះមិនចាញ់អ្នកធំឡើយព្រោះលោកប្រើប្រាស់រថយន្ដថ្លៃៗហើយមានអង្គរក្សបើកជូនទៀតផង។សកម្មភាពបែបនេះធ្វើឲ្យតារាផ្សេងៗទៀតពិបាកតាមទាន់ការលេងសម្ភារៈនិយមរបស់ម្ចាស់បទ”ពឺតៗ”នៅឆ្នាំ២០២១នេះព្រោះគ្រាន់តែចំណាយលុយសរុបលើការទិញឡានតម្លៃជាងកន្លះលានដុល្លារទៅហើយបូករួមទាំងរថយន្ដLexus Lx570 សេរ៊ីឆ្នាំ២០១៨ ឡើងឆ្នាំ២០១០ មួយគ្រឿងទៀតដែលទុកនៅផ្ទះ។

គូរបញ្ជាក់ថាលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្តបានលាក់រឿងប្រពន្ធកូនជាច្រើនឆ្នាំគឺទើបតែនៅឆ្នាំ២០១៨ទេដែលលោកព្រមសារភាពថាមានប្រពន្ធនិងកូន៣នាក់ហើយនិងបានរៀបការតាំងពីឆ្នាំ២០០៩ម្លេះ។ប៉ុន្ដែមហាជនភាគច្រើននៅតែមិនជឿរថាលោក ប៊ុនថៃ ធ្លាប់រៀបការឡើយទើបពួកគេចង់ឃើញតារាកូន៣កំពុងតែធ្វើព្យុះភ្លៀងនៅហង្សមាសរូបនេះរៀបការជាចំហដើម្បីឲ្យអ្នកនាងផល្លី កាន់តែរំភើបថែមមួយក្រឺតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here