ដោយឧត្តម៖. តារាសម្តែង និងចម្រៀងមេម៉ាយ កូនមួយយិន ស្រីពៅ បានចូលអុកឡុកសិល្បៈឡើងវិញ ដើម្បីអោយគេបានស្គាល់ខ្លះៗងាយស្រួល លក់របរអនឡាញ។ អ្នកនាងមិនប្រាថ្នាយកល្បីល្បាញ ឈ្មោះដល់ណាទៀតនោះទេ។ការឈោងចាប់សិល្បៈដើម្បី រួមផ្សំជាមួយការងាររកសុី។

យិន ស្រីពៅ បានសម្រេចចិត្តមិនយកគូថ្មី សុខចិត្តនៅម្នាក់ឯង ចិញ្ចឹមកូនប្រុសម៉ង់ៗតែ២នាក់។ ប្រការបែបនេះដោយសារតែឃើញថា យកប្តីថ្មីខ្លាចប៉ះមិនល្អនាំអោយពិបាកចិត្តលើសដើម។បែបនេះហើយ ទើបធ្វើអោយសមាជិកគ្រួសារ តារាកម្ពុជារូបនេះលេងហ៊ានប្រថ្នាស្នេហាថ្មី អ្វីទៀត។ បែបនេះទើបនាង ព្យាយាមប្រឹងប្រែងរកលុយ បង្កើតមុខរបរ លក់ដូរតាមអនឡាញជាប្រចាំ ប៉ះអ្វីលក់ហ្នឹង តាំងពីម្ហូបអាហារផ្លែឈើជាដើម។

តារាស្រីរូបនេះបាន រំកិលខ្លួនមកសិល្បៈដោយឃើញមានវត្តមានដំបូងៗ ថតចម្រៀង អោយផលិតកម្មក្រៅប្រទេសដូចជា រៃមាសតោមាស បុប្ផាជាដើម។ ក្រៅពីចម្រៀងនាងបានច្រៀងជាប្រចាំតាមហាង នាពេលរាត្រី។ មិនដឹងថាតើពេលណា នាងរើសយកគូថ្មីការពារបេះដូងតទៅទៀត ឬយ៉ាងណាទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here