បើទោះបានប្រកាសជាសាធារណៈ ប៉ុន្តែគេមិនទាន់ដឹងថា អ្នកយករូបថតរបស់លោកឧកញ៉ា យ៉ន សេងហាន ទៅឆបោកគេ តើត្រូវបានបញ្ឈប់ហើយឬនៅនោះទេ។ នេះមិនមែនជាករណីទីថ្មីទេ តែអាចចាត់ទុកថា អ្នកមិនស្គាល់ជិតស្និទ្ធិពីលោកឧកញ៉ា គឺអាចនឹងងាយរងគ្រោះ ប្រសិនអ្នកយករូបរបស់លោកឧកញ៉ា ទៅប្រើនោះ បោកគេថាគេថាគឺជាអាក់ខោនពិត តែដាក់ឈ្មោះក្មួយ ឬ ឈ្មោះនឹង ដើម្បីជាលក្ខណៈឯកជន។

យោងតាមការបង្ហោះ របស់ លោមឧកញ៉ា យ៉ន សេងហាន កាលពីពេលថ្មីៗ លោកបានបង្ហោះថា”🙏សួស្តី​ បងប្អូនទាំងអស់គ្នា​! 👉ឥលូវនេះ​ ជនថោកទាបឈ្មោះ​ ហេងហេង​ លី​ ហេងហេង​ បាននិងកំពុងបន្តយករូបខ្ញុំដេីរបោកប្រាស់ស្រីៗ​ ទាំងរឿងស្នេហា និងលុយកាក់បន្តទៀតហេីយ!
👉ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះជនថោកទាបម្នាក់នេះ!
👉ចំពោះខ្ញុំមានFb តែពីរគត់គឺ​ #ឧកញ៉ា​ យ៉ន​ សេងហាន​ និង​ Yorn Senghan តែប៉ុណ្ណោះ​ ក្រៅពីនេះមិនមែនជាFBរបស់ខ្ញុំឡេីយ​ ដូច្នេះរាល់បញ្ហាអ្វីដែលកេីតឡេីងចំពោះFbខាងលេីនោះខ្ញុំមិនទទួលខុសត្រូវឡេីយ!
🙏សូមបងប្អូនជួយស៊ែរដេីម្បីកុំអោយបងប្អូនយេីងរងគ្រោះដោយសារជនថោកទាបនេះ​ សូមអរគុណ!”។ ជាមួយនឹងការបង្ហោះនេះ គេមិនដឹងថាតើមានអ្នកណាធ្លាប់បានចាញ់បោក ហើយបង់ខាតលុយកាក់ តាមរយៈអាក់ខោនក្លែងក្លាយទាំងនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here