តារាសម្តែង វ័យក្មេង អាង សុជាតា ហៅ ឈូ ឈូ បានធំពេញវ័យក្រមុំពេញលេញ ហើយការបង្ហាញរូបសម្រស់វិញ ក៍ឃើញថាមានការស្រស់ស្អាតលើសដើម។ ទំនងតារាវ័យក្មេងម្នាក់នេះ ពិតជាក្តោបបានតំណឌងតួឯកស្រី បានយ៉ាងរលូនពីមួយរឿងទៅមួយរឿង ព្រោះពេលនេះនាងកំពុងថតរឿងថ្មីបន្តបន្ទាប់គ្នា។

ឈូ ឈូ បានតស៊ូសម្តែង តាំងពីនៅវ័យកុមារភាព ចេះរកលុយចិញ្ចឹមគ្រួសារជួយម្តាយ គួរអោយសរសើរ។ នាងកាត់ទៅរកម្តាយជា តារាសម្តែងលេចធ្លោដែរគឺផាភួង។នាងស្នាដៃភាពយន្តដុំ និងភាគជាច្រើនដែលឈូ ឈូ បានកសាងទាំងនៅវ័យក្មេង ហើយបានធ្វើអោយផលិតករ អ្នកដឹកនាំរឿងជាច្រើនសរសើរអំពី ទេពកោសល្យរបស់នាងយ៉ាងខ្លាំងថា យល់ដឹងនឹងមានតិចនិចសម្តែង។មួយរយៈចុងក្រោយនេះ គន់មើលសម្រស់នាងដែលកំពុង ពេញវ័យឃើញថាកាន់ខ្ញង់ ស្អាតគួរអោយគយគន់។ នាងកំពុងតែមមាញឹកក្លាយជាតួឯក ថតរឿងថ្មីៗ ដោយក្នុងនោះរឿង«តម្លង់៧សណ្តាន»។ បានន័យថាកាន់តែពេញវ័យភ្លាម ទីផ្សារក៍ហក់ឡើងយ៉ាងខ្លាំងពិតជាសំណាង របស់នាងដែលធម្មជាតិផ្តល់អោយ។

ចំណែកផាភួង ជាម្តាយរបស់ឈូ ឈូ មិនដឹងថា មានការរីកថ្លើមបែបណានោះទេ នៅពេលបានកូនស្រីម្នាក់ដ៍ល្អ ហើយចេះគិតគូ ជួយដល់គ្រួសារតាំងពីនៅតូចសេចក្តី រហូតពេញវ័យ។ ផាភួងការពារកូនម្នាក់នេះណាស់ ដោយតាមមើលថាគ្រប់ជំហាន។

LEAVE A REPLY

Please enter your comment!
Please enter your name here