តារាចម្រៀងចេះច្រៀងចិន លី អុីវ៉ាធីណា បានបាត់មុខ ក្នុងវិស័យសិល្បៈជាច្រើនខែ ដោយសារកិច្ចការផ្ទាល់ខ្លួន។ អ្នកនាងបាន ងាកខ្លួនទៅបង្កើតមុខរបរ ហាងជាងគិតលើសិល្បៈ។យ៉ាងណាពេលនេះ នាងបានប្រាប់មហាជនថា សិល្បៈនាងមិនចោលនោះទេនៅតែធ្វើការសម្តែង ជូនមិត្តអ្នកគាំទ្រដូចមុន។

ធីណា លើកឡើងថា សិល្បៈជាអ្វីដែលនាងតស៊ូ តាំងតែពីដើមមកមិនអាចចោលបានឡើយហើយនាងក៍ នៅតែពេញចិត្តស្រឡាញ់ទទួលយកការងារនេះដដែល។ ប្រមាណ២ឬ៣ឆ្នាំនេះ នាងរវល់នឹងមុខររបរបើកភោជនីយដ្ឋានអាហារខ្មែរចិន មួយកន្លែងនៅម្តុំផ្សារបឹងត្របែក។បើសិនជាធ្វើអ្វីមួយនាងចូលចិត្ត អោយមានភាពច្បាស់លាស់សិនហើយ ហាងនេះនាងចង់នៅមើលអោយដិតដិត គ្រប់គ្រងសិនដោយ ដំណើរការល្អហើយពេលនេះ ទើបសម្រេចចិត្តវិលវិញរកលុយទាំង២មុខឡើងវិញ។

ថ្មីៗនេះនាងបានឡើងសម្តែងច្រៀងលើ កញ្ចក់ទូរទស្សន៍ ដោយនៅតែមានសំឡេងពិរោះរណ្តំចិត្ត។ ក្នុងនោះនាងមានការចាប់អារម្មណ៍ថា តើជាតារាចម្រៀងនៅផលិតកម្មថោនដដែលឬ ក៍លាឈប់ខណៈបទចម្រៀងថ្មីនៅមិនទាន់ឃើញ ហើយថោនមានតារាថ្មីៗជាច្រើន ចូលមកអុកឡុកដែរនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here