នៅលើទីតាំងជិតបឹង លិចទឹករាលរដូវវស្សា គេឃើញផ្ទះទាមរបស់កញ្ញា ប៉ែត សិបគីឡូ គឺមិនជាបើតែម្ដង ដែលផ្ទុយស្រលះពីស្នាមញញឹមរបស់នាង ដែលតែងតែធ្វើអោយអ្នកគាំទ្រសើចសប្បាយ។ កញ្ញាបញ្ជាក់ថា ផ្ទះទាមដ៏កម្រត់មួយនេះ អោយតែខែភ្លៀងម្ដងៗ គឺសមាជិកគ្រួសាររួមមានទាំងនាង និង ម្ដាយរបស់នាងផង តែងអង្គុយអោបក្បាលជង្គង់ និង ស្ទើរទៀងពេល គឺត្រូវជួយគ្នាបាចទឹក និង ត្រងទឹក អោយតែពេលធ្លាក់ភ្លៀង។ ផ្ទះទាមលិចមុខលិចក្រោយនេះ គឺមានជាយូរមកហើយ ហើយកុំថាឡើយមានលុយទិញស័ង្កសីប្រក់ផ្ទះ គឺសូម្បីតែអង្ករច្រកឆ្នាំងរាល់ថ្ងៃក៏មានថ្ងៃខ្លះដាច់បាយផងដែរ ទើបនាង និង គ្រួសារត្រូវបង្ខំចិត្តរស់នៅក្នុងផ្ទះបែបនេះ ព្រោះតែគ្មានលទ្ធភាពកែកុន។ នៅក្រៅសិល្បៈនាងក៏ប្រឹងរកនេះរកនោះផងដែរ ប៉ុន្តែដោយសារតែមានជម្ងឺប្រចាំកាយ ទើបទៅធ្វើការធ្ងន់ៗ ក្រៅពីស៊ីឈ្នួលគេតិចតួចមិនបាន។


ជាក់ស្ដែងនាងមានជម្ងឺទឹកនោមផ្អែមធ្វើទុក្ខជាច្រើនឆ្នាំមកហើយ ដោយតែងតម្រូវអោយលេបថ្នាំជាប្រចាំ ហើយដោយសារតែនាងខ្វះលុយទិញថ្នាំមួយរយៈ ទើបបណ្ដាលអោយក្លាយជាដំបៅរីក នៅពេលនាងមានរបួសមុតជើងមុតនេះ។ ជម្ងឺឡើងជាតិអាស៊ីត ក៏ធ្វើទុក្ខនាងរាល់ថ្ងៃផងដែរ ដោយសារតែនាងខ្វះលទ្ធភាពទៅពេទ្យ និង គ្មានលុយទិញថ្នាំតាមអ្វីដែលពេទ្យបានតម្រូវ។ នាងក៏សូមលើកដៃអំពាវនាវ អោយមានការជួយសង្គ្រោះដល់នាងផងដែរ ដោយសុំអោយជួយផ្ដល់ការងារអោយនាង ហើយប្រសិនបើមានសប្បុរសជនចិត្តធម៌ណាម្នាក់ជួយជួលជុលផ្ទះអោយនាងអោយបានសមរម្យ កុំអោយដេកក្រោមដំណក់ទឹកភ្លៀងដូចរាល់ថ្ងៃ គឺនាងនឹងគ្រួសារនឹងដឹងគុណជារៀងរហូត ដ្បិតបើរំពឹងលើសមត្ថភាពរបស់នាង និង គ្រួសារ គឺប្រហែលជាមិនមានលទ្ធភាពយូរទៀតណាស់។

គួរបញ្ជាក់ផងដែរថា កញ្ញា ប៉ែត សិបគីឡូ ក៏ធ្លាប់ត្រូវក្រុមការងារផ្ទះតារាផ្ដល់ថវិកា និង ស្បៀងអាហារជួយដោះទ័លបានចំនួន២ដងផងដែរ ខណៈដែលនាងក៏ត្រូវបានស្ថាបនិកគ្រួសារតារាកម្ពុជា ជ្រើសអោយសម្ដែងក្នុងកម្មវិធីចម្រៀងក្នុងចិត្តអ្នក ជាហូរហែរ ដើម្បីជួយបើកមុខបន្ថែមអោយនាងកាន់តែល្បីនៅក្នុងវិស័យសិល្បៈ ដើម្បីជួយអោយនាងទទួលបានប្រជាប្រិយភាព និង មានទីផ្សារក្នុងវិស័យសម្ដែង។ ក្នុងពេលទៅសម្ដែងឈុតបុរាណក្នុងរឿងស្នេហាឆ្លងជាតិវគ្គ១ របស់កម្មវិធីចម្រៀងក្នុងចិត្តអ្នក កាលពីពេលថ្មី គេឃើញនាងសម្ដែងទាំងឈឺ ដោយដំបៅរីកដែលបណ្ដាលមកពីជម្ងឺទឹកនោមផ្អែមរបស់នាង ឈានដល់សភាពហូរឈាមតែម្ដង នៅពេលនាងប្រឹងដើរ និង ប្រឹងធ្វើកាយវិកាតាមឈុតឆាកនីមួយៗ។ យ៉ាងណាមិញ គេកត់សម្គាល់ថានាងរឹងមាំ ដោយនាងកម្រធ្ងរអោយដឹងពីជីវភាពនេះខ្លាំងណាស់ ដែលអាចនិយាយថា ព្រោះតែមិនចង់អោយអ្នកខ្លះមាក់ងាយថាអ្នកសិល្បៈចាំតែលើកដៃសុំជំនួយពីមហាជន។

LEAVE A REPLY

Please enter your comment!
Please enter your name here