បវរកញ្ញាចក្រវាឡឆ្នាំ២០១៨ រឿន ណាត មើលឃើញពីរូបសម្រស់ របស់នាងពេលនេះ ឃើញថា មានសភាពកាន់តែស្រស់ស្អាតឡើងគួរ អោយគយគន់។ នាងបានធ្វើអោយគេតាមដានរាល់សកម្មភាពចេញទៅ ណាមកណាដែលនាង រកបាន។ ពេលនេះនាងកំពុងល្បីឈ្មោះ មានទីផ្សារ។រឿន ណាត ស្រាប់តែឃើញសរសេរ ពាក្យជាច្រើនក្នុងចិត្តផ្ញើសារដល់អ្នកគាំទ្រ។

នារីកំពូលសម្រស់រូបនេះបាន បង្ហោះសារយ៉ាងវែង ហើយចាប់អារម្មណ៍ ដោយក្នុងសេចក្តនោះថា «កន្លងមកបងៗទាំងអស់គ្នាតែងតែជួយដល់រូបនាងខ្ញុំច្រើនខ្លាំងមែនទែន។ នាងខ្ញុំពិតអរគុណសម្រាប់ទឹកចិត្តរបស់បងៗដែលតែងតែផ្តល់ជូនរូបនាងខ្ញុំហើយក៏អរគុណដល់ការគាំទ្រនិងការផ្តល់កម្លាំងចិត្តអោយនាងខ្ញុំរហូតមក ព្រោះថាភាពជោគជ័យរបស់នាងខ្ញុំក៏បានមកពីបងៗទាំងអស់គ្នាផងដែរ ហើយនាងខ្ញុំចង់ប្រាប់បងៗថា… បងៗទាំងអស់គ្នាគឺជាមនុស្សដែលរឹងមាំ ហើយអស្ចារ្យខ្លាំងដែលសម្រាប់នាងខ្ងុំនឹកស្មានមិនដល់។ សូមបន្តនូវទង្វើល្អរបស់បងៗហើយក៏បន្តធ្វើអ្វីដែលអោយខ្លួនឯងសប្បាយចិត្ត,ស្រលាញ់និងអ្វីដែលជាខ្លួនឯងបន្តទៀត ព្រោះនាងខ្ញុំនៅតែគាំទ្រនិងលើកទឹកចិត្តដល់បងៗជានិច្ច។ ហើយក្នុងនាមខ្ញុំជាបវកញ្ញាមួយរូប នាងខ្ញុំសុំអោយប្រជាជនរបស់យើងក៏ដូចជាក្នុងសកលលោកទាំងអស់ ឈប់ស្អប់ខ្ពើមនិងរើសអើងពួកគាត់បន្តទៀតទៅ ព្រោះពួកគាត់ក៏ជាមនុស្សនិងមានសិទ្ធស្មើរគ្នាដូចជាយើងផងដែរ..សាករៀនបើកចិត្តអោយទូលាយ រៀនស្វែងយល់ពីពួកគាត់ហើយទទួលយកអ្វីដែលជាខ្លួនគាត់ផងចុះ។ 🏳️‍🌈 🌈Don’t be afraid to show off you’re true colors and learn to treat people equally. #LGBT+ #lovewins #sharewithpride ♥️
Dress by Sokchea Suon
Make up by b Voradeth Khieu💄»។

គួរបញ្ជាក់ថា ម្ចាស់មកុដរូបនេះ កំពុងមមាញឹកទាំងការថតម៉ូដ ទាំងផ្សាយផលិតផល និងការថតភាពយន្ត។នាងមានការវិវត្តន៍ខ្លួនជាច្រើនស្មាន មិនដល់ពិសេសស្ទីលសម្តែង តាមខ្សែរឿង។

LEAVE A REPLY

Please enter your comment!
Please enter your name here