បង្ហាញសម្រស់ឈុត ប៊ីគីនី ហើយ គង់ ច័ន្ទស្រីមុំ បង្ហោះសារថា

0

គង់ ច័ន្ទស្រីមុំ នៅតែរក្សា បាននូវសម្រស់ស្រស់ស្អាត របស់នាងបើទោះជាពេលនេះនាងមាន កូនម្នាក់តែអាចធ្វើអោយគេលាន់មាត់សរសើរថានៅតែក្មេងហើយស្អាត មិនខុសពីមុន។ ស្រីមុំបានលេងឈុតប៊ីគីនី បង្ហាញរាង ដ៍គួរអោយចាប់អារម្មណ៍។នាងត្រូវបានគេតាមមើល ហើយពេលបង្ហោះសារក៍កាន់តែឆ្ងល់ថាមានរឿងអី។

គង់ ច័ន្ទស្រីមុំ បានផុសរូបដោយបានសរសេរ រៀបរាប់ថា « កុំយករឿងជីវិតរបស់អ្នកទៅផ្ញើលើមាត់អ្នកដទៃច្រើនពេកអី ព្រោះវាឥតប្រយោជន៍ទេ។ យើងគួរតែងាកមកធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងវិញ។ បើយើងរវល់តែខាតពេលស្ដាប់សម្ដីឥតប្រយោជន៍របស់អ្នកដទៃ នោះបានន័យថាអ្នកក៏ជាមនុស្សម្នាក់ដែលឥតប្រយោជន៍ដែរ ដែលចំណាយពេលកើតទុក្ខព្រោះសម្ដីរបស់អ្នកដទៃដូចគ្នា។»

ស្រីមុំ ខកខានថតភាពយន្តច្រើនឆ្នាំមកហើយ ក្រោយពេលងាកមកពង្រឹងស្នាដៃមុខជំនួញ ដែលកំពុងជោគជ័យ។ នាងក៍នៅតែបង្ហាញមុខក្នុងនាមជាពិធីការិនី អោយកម្មវិធីល្បីឈ្មោះមួយ ដើម្បីពង្រីកស្នាដៃសិល្បៈ និងកុំអោយមហាជនភ្លេចមុខ។ប្រជាប្រិយភាព របស់ស្រីមុំនៅតែរក្សាបានភាពលេចធ្លោ មិនខុសពីមុនរៀបការឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here