DJ Cake និង កញ្ញា វីតា ផ្ទុះការសង្ស័យថា មានស្នេហានៅក្រោយខ្នង

0

តាមរយៈរូបថតជាច្រើនសន្លឹក បានបង្ហាញថា DJ Cake ដែលជាតារាចម្រៀងរ៉េប និង ហីបហប់ល្បីឈ្មោះ បានបង្ហាញទំនាក់ទំនងជាមួយស្រីស្រស់សោភា គឺកញ្ញា វីតា យ៉ាងគួរអោយចាប់អារម្មណ៍ ខណៈដែលជំនួបតារាចម្រៀងទាំងពីរ កំពុងត្រូវគេសង្ស័យថា អាចមានទំនាក់ទំនងស្នេហានៅពីក្រោយ។ ជាមួយនឹងដំណឹងរសើបនេះ ភាគីម្ខាងបានចេញមុខបកស្រាយ។

លោក ឌីជេ ខេក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា លោក និង តារាចម្រៀងកញ្ញា វីតា ដ្បិតថាកំពុងមានទំនាក់ទំនងល្អនឹងគ្នា ដោយឧស្សាហ៍ទៅណាមកណាជាមួយ ប៉ុន្តែធាតុពិតរវាងលោក និង នាងគឺគ្រាន់តែជាដៃគូការងារ និង ជាដៃគូចម្រៀង ដែលត្រៀមចេញបទរួមគ្នាប៉ុណ្ណោះ ដោយមិនមែនជាស្នេហានោះទេ។ យ៉ាងណាមិញលោកថា ទៅថ្ងៃអនាគត អ្វីៗគឺមិនអាចប៉ាន់ស្មានដឹងនោះទេ។ លោកថាហេតុផលដែលអោយលោក និង កញ្ញា វីតា ក្លាយជាដៃគូគ្នា គឺដោយសារតែគ្រោងចេញបទចម្រៀងរួមគ្នា ស្របគ្នាដែលលោក និង នាងក៏សហការគ្នាផ្សព្វផ្សាយដល់សេវាកម្មរបស់ភោជនីយដ្ឋាន”សុវណ្ណភូមិ” ផង ទើបធ្វើអោយលោក និង នាង ត្រូវគេយល់ច្រលំថា គឺជាគូស្នេហ៍ ព្រោះក្រៅតែពីទៅណាមកណាជាមួយគ្នា គឺលោក និង នាង ក៏បណ្ដើរគ្នាជារឿយៗ ទៅភោជនីយដ្ឋាន”សុវណ្ណភូមិ” ដែលស្ថិតនៅម្ដុំផ្សារអ៊ីអនសែនសុខផង។ ម្យ៉ាងមកពីលោក និង នាង ជាប់ចិត្តនឹងមុខម្ហូបឆ្ងាញ់ៗរបស់ភោជនីយដ្ឋាននេះផង ទើបធ្វើអោយលោក និង នាង គឺទោះជាមិនមានការងារជាមួយគ្នា ក៏បណ្ដើរគ្នាទៅហាង សុវណ្ណភូមិ មិនខុសពីគូស្នេហ៍។

គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន “សុវណ្ណភូមិ” ដែលលោក និង កញ្ញា តែងតែបង្ហាញខ្លួន ធ្វើអោយគេសង្ស័យនោះ បានបើកដំណើរការប្រមាណជា៣ ខែហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសជាមួយនឹងមុខម្ហូបខ្មែរ និង អាស៊ី ល្បីៗនៅទំនោះ។ ចំណុចដ៏ទាក់ទាញដែលធ្វើឱ្យអតិថិជនមានការគាំទ្រខ្លាំងបែបនេះគឺដោយសារតែភោជនីយដ្ឋានមួយនេះ មានការរៀបចំលក្ខណៈបែបខ្មែរ កូនកាត់ សូម្បីតែការដេគ័រហាង និងការស្លៀកពាក់របស់បុគ្គលិក ក៏ជាការឌីហ្សាញឡើងរបស់ម្ចាស់ហាងផ្ទាល់ដែរ។ ភោជនីយដ្ឋាន  “សុវណ្ណភូមិ” បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១០ យប់ មានលក់អាហារពេលព្រឹក ពេលថ្ងៃ ពេលល្ងាច និងស៊ុប។ ទីតាំងហាងនេះ ស្ថិតនៅលើផ្លូវបេតុង ខាងលិចផ្សារ AEON 2 ឆ្ពោះទៅផ្សារហ្គុបបលហៅស៍ ប្រហែល ១៥០០ម ខាងឆ្វេងដៃ អមជាមួយចំណតដ៏ធំទូលាយ។ ភោជនីយដ្ឋានប្រណិតបែបខ្មែរកូនកាត់មួយនេះ ក៏មានបន្ទប់ VIP ធំទូលាយ សម្រាប់ការរៀបចំកម្មវិធី ខួបកំណើត កម្មវិធីជប់លៀង ឬកម្មវិធីជួបជុំធំៗផ្សេងទៀតផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here