ពិតជាភ្ញាក់ផ្អើលក្នុងស្រទាប់អ្នកគាំទ្រទៀតហើយ បន្ទាប់ពីមានការប្រកាសថា កម្លោះសង្ហារដែលជាកូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីវណ្ណ, លោក សុវត្ថិ មុន្ននាគ និង តារាចម្រៀង លោក សុវត្ថិ សិរីវុឌ្ឈ ដែលបច្ចុប្បន្នកំពុងតែឆក់យកបេះដូងយុវវ័យជាច្រើនមកគាំទ្រខ្លួន នឹងបង្ហាញខ្លួនលើឆាកតន្ត្រីរបស់ទូរទស្សន៍ PNN។ អ្នកទាំង៣ ក៏ត្រូវបានគេរំពឹងថា នឹងមានស្ទីលថ្មី យកបង្អួតឆក់យកបេះដូងនារីមិនខានឡើយ។


ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យចម្រៀងឃើញថាបងប្អូនប្រុសទាំងបីនាក់ ហាក់មានសន្ទុះខ្លាំង ដោយសារតែពួកគេមានរូបសម្បត្តិស្រស់សង្ហារ ស្ទាយតុបតែងខ្លួនបែបយុវវ័យ ជាពិសេសបទចម្រៀងមួយបទៗអត្ថន័យចាក់ដោតបេះដូងយុវវ័យ។ នៅថ្ងៃអាទិត្យនេះ កម្មវិធី Ganzberg Uber Concert ដែលតែងតែផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានអញ្ជើញពួកគេទាំងបីនាក់មកជួបអ្នកគាំទ្ររបស់ខ្លួន ដោយនឹងបង្ហាញជាមួយបទចម្រៀងទើបតែចេញថ្មី ស្ទាយថ្មី និងទស្សនីយភាពប្លែកភ្នែកសម្រាប់ទស្សនិកជន។

នៅមានតារាចម្រៀងជាច្រើននាក់ទៀតដែលប្រជុំសុទ្ធតែតារាល្បីនឹងត្រូវបង្ហាញខ្លួននៅឆាកតន្ត្រីតែមួយជាមួយគ្នាមានដូចជាតារាចម្រៀងនិយមបទបរទេសកញ្ញា សុខ សីឡាលីន, កញ្ញា សោភា ទេពី, ក្រុមRose និងលោក ណូ ភាល័យ។
កុំភ្លេចទស្សនាកម្មវិធី Ganzberg Uber Concert នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០យប់ ដល់ម៉ោង ១០:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
សូមទស្សនាវីដេអូ ឃ្លីប

https://business.facebook.com/PNNTVCambodia/videos/280756479907029/

LEAVE A REPLY

Please enter your comment!
Please enter your name here