ពិធីការិនីដ៏ល្បីឈ្មោះរបស់កម្ពុជាអ្នកនាងស៊ឹម សូលិកា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែនៅសុខៗសោះស្រាប់តែពេលនេះបានលេចមុខចេញមកទម្លាយអាថ៌កំបាំងអំពីចរិកពិតរបស់ភរិយាលោកណា ខុន ខ្ទេចខ្ទីគ្មានសល់សូម្បីតែរឿងបន្តិចបន្តួចដែលតាំងពីអ្នកនាងបានស្គាល់គ្នាជាច្រើនឆ្នាំកន្លងមក ។

អ្នកនាងស៊ឹម សូលិកា បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកថា «ឆ្ងល់នារីម្នាក់នេះណាស់ Sarin Dalin ក្នុងចិត្តបេះដូងរបស់គាត់អីក៏ល្អសណ្តោសប្រណីម្ល៉េះ? សម្តីតិចធ្វើល្អច្រើន ចែករំលែកក្ដីសុខឲ្យមនុស្សជុំវិញខ្លួនជានិច្ច តាំងពីបានស្គាល់គាត់ ១៧ឆ្នាំមកនេះ ខ្ញុំហ៊ាននិយាយថាគាត់ពិតជាមនុស្សល្អ មានគុណធម៌ណាស់ គាត់មានចំណីឆ្ងាញ់ គឺតែងតែមានមួយកញ្ចប់មកដល់មុខផ្ទះខ្ញុំ មិនថាបន្លែ ផ្លែឈើ អាហារសម្រន់ ស្បៀងបម្រុងទុកក្ដី ។ល។ ពេលនេះយកតែផ្លែឳឡឹកមួយមកអួតបានហើយ សំខាន់អ្នកដឹកជញ្ជូនស្អាតហើយសង្ហាទៀត »។

សូមជម្រាបថា មិនត្រឹមតែអ្នកនាងសស៊ឹម សូលិកា សរសើរទឹកចិត្តភារិយារបស់លោកណា ខុនពេលនេះនោះទេ កន្លងមកមហាជនតែងចាប់អារម្មណ៍ នឹងចំណងស្នេហ៍គូរស្វាមីភរិយាលោកណា ខុន ទាំងពីរនេះណាស់ ដែលធ្វើឲ្យអ្នកមួយចំនួនស្ទើតែច្រណែនជំនួសភរិយាលោកណា ខុន ដែលមានគ្រួសារយ៉ាងកក់ក្តៅ និងសុភមង្គល ពិសេសមានស្វាមីក្មេង និងចេះស្រលាញ់យកចិត្តទុកដាក់ និងយល់ទឹកចិត្តភរិយា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here