កញ្ញាខ្លឹម ស្រីគា ដែលមិនខុសពីសិល្បករជាច្រើន បានរាំថស្ទះការងារ ច្រៀងសម្តែង ព្រោះតែវិបត្តិកូវីដបានវាយលុកធ្វើអោយ អាក់ខានថត និងស្វែងរកឱកាសសាងស្នាដៃ។ ស្រីគាពេលនេះ សប្បាយចិត្តបន្តិចហើយនៅពេល បរិយាកាសកូវីដមកដល់ចំនុចថមថយ ស្រាប់តែ លើកឡើងថា ការងារសិល្បៈមកបណ្តើរៗ ទាំងថតម៉ូដបុរាណ និងចរចាររឿងថ្មីៗជាមួយផលិតកម្មមួយចំនួន។

ខ្លឹម ស្រីគា ជាជ័យលាភី Miss Grand Cambodia 2017 កញ្ញាបានតំណាងកម្ពុជាចូលរួមប្រកួត MGI នៅប្រទេសវៀតណាមព្រមទាំងឈ្នះពាន Grand Pageant Choice Award ។ ស្រីគា ក៍ បានក្លាយជាតារាសម្តែង ម្នាក់ដែលមានសមត្ថភាពគួរអោយចាប់អារម្មណ៍។ នាងបានបែកសាច់ឡើងធាត់ ហើយក៍ព្យាយាមសម្រក ដោយកាន់តែមានទីផ្សារម្តងទៀត។

ខ្លឹម ស្រីគា បានលើកឡើងថាពេលនេះក្រោយពេលស្រកគីឡូ ឃើញថាបងៗផលិតករ និងខាងក្រុមហ៊ុនមួយចំនួនបានទំនាក់ទំនងឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែងគ្រាន់តែស្ងប់កូវីដបន្តិចនាងចូលចរចារការងារជាថ្មី ជាមួយការគ្រងតំណែតួឯក។នាងរំពឹងថា មេរោគកូវីដនឹងស្ងប់ទៅវិញ បន្តបន្ទាប់ដើម្បីអោយបងប្អូនយើងបានវិលមករក ការងារធ្វើដូចពីមុនឡើងវិញព្រោះម្នាក់ៗខាត ប្រាក់ចំណូលមិនតិចនោះទេ។ ចូររក្សាអនាម័យ ការពារទាំងអស់គ្នាបន្ថែមទៀត៣ការពារ ៣កុំ។

LEAVE A REPLY

Please enter your comment!
Please enter your name here