តារាសម្តែង ឈឹម អារីយ៉ា ដែលមហាជន ធ្លាប់ដឹងថា មានស្នាដៃថតសម្តែង អោយផលិតកម្មអិលឌី និងផលិតកម្មមួយចំនួន នោះស្រាប់តែទទួលដំណឹងថា ស្វាមីរបស់អ្នកនាងបានទទួលមរណៈភាព។ នេះជាដំណឹងដ៍ភ្ញាក់ផ្អើលមួយ សម្រាប់តារាៗដែលរួមការងារជាមួយកន្លងមក ។ ពិសេសអ្នកខ្លះសឹងថាទទួលយកមិនបាន នៅពេលបាត់បង់មនុស្សល្អម្នាក់ដែល អារីយ៉ាគោរពស្រឡាញ់។

តាមការអោយដឹងបានបញ្ជាក់ថា ស្វាមីឈឹម អារីយ៉ា ដែលមានឈ្មោះថារស់ ឧស្សាហ៍ ដោយមានអាការៈធ្ងន់រហូតអស់សង្ខាបណ្តាល មកពីជំងឺមួយចំនួនដូចជាបេះដូងធ្វើទុក្ខ ជាតិពុលក្នុងថ្លើម និងលើសឈាម។ មរណៈភាពរបស់ ស្វាមី អ្នកនាង អារីយ៉ា ធ្វើអោយមានការសោកស្តាយខ្លាំងហើយ សាច់ញាតិបងប្អូនស្ទើរតែទប់ស្មារតីមិនបានទាំងអស់គ្នានូវ ពេលទទួលបានដំណឹងក្រៀមក្រំមួយនេះឡើង។

តារាសម្តែង ឈឹម អារីយ៉ា នៅពេលដែល រៀបការរួច ក៍បានសម្រេច លាឈប់សិល្បៈមួយរយៈ ដើម្បីសម្របតាមចិត្តស្វាមី ដើម្បីអោយរង្វង់គ្រួសារកក់ក្តៅ។ មុនពេលរៀបការកេរ្តី៍ឈ្មោះ របស់នាងបានហក់ឡើងដោយសារ តែមានទេពកោសល្យសម្តែងល្អ។ យ៉ាងណាសិល្បករទាំងអស់ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់ជីវិត របស់ស្វាមី ឈឹម អារីយ៉ា និងបួងសួងអោយវិញ្ញាណក្ខន្ឋបាន ដល់សុគតិភព។

LEAVE A REPLY

Please enter your comment!
Please enter your name here