អ្នកនាង នៅ សុនិតា ហាក់រីករាយពេលដែលអ្នកនាង កាន់តែមើលឃើញថា ស្នេហារវាង នាងនិងលោកថាវរិទ្ឋ កាន់តែទទួលបានការកក់ក្តៅរឹងមាំល្អ។ អ្នកនាងបានជ្រើសរើសនូវ បុរសវ័យចំណាស់ជាងខ្លួនជាគូអនាគតតែ បានស្តែងអោយឃើញពីតម្លៃស្នេហាដ៍រឹងមាំ មិនអាចកាត់ផ្តាច់បាន។

សុនិតា ដែលត្រូវមិត្តរួមអាជីពធ្វើឲ្យSurprise បែបនេះហើយស្វាមីរបស់នាងលោកទឹត ថាវរិទ្ធ ដែលកំពុងតែពកូនប្រុសនោះបានថើបថ្ពាល់របស់នាងទាំងដែលលោកពាក់របាំងមុខការពារកូវីដបញ្ជាក់ពីក្ដីស្រលាញ់នៅថ្ងៃពិសេសរបស់នាង។ដោយឡែកសូនីតា វិញបានតបទៅលោកគីមសួ ថានៅ១អាទិត្យទៀតទើបដល់ថ្ងៃខួបនាង។

នៅ សុនិតា បានក្លាយទៅជាជំទាវតូចក្រោយនាងភ្ជាប់ស្នេហ៍ជាមួយលោកទឹត ថាវរិទ្ធ ដែលជាអតីតប្ដីលី ម៉ារីណា និងជាសង្សារចាស់របស់ស៊ឹម សូលិកា ហើយតាមព័តមានថាទោះជាពួកគេមិនទាន់រៀបការមែនប៉ុន្ដែសុនិតា-ថាវរិទ្ធ បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ខណៈដែលសូនិតា បានសម្រាលកូនប្រុសថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ដោយដាក់ឈ្មោះកូនដំបូងរបស់នាងថាទឹត សង្រ្កាន្ដតាថាណារិទ្ធ ដែលពេលនេះមានវ័យជិត២ឆ្នាំហើយ។ បើទោះជាងារជំទាវ ក៍សូនិតា នៅតែព្យាយាមធ្វើការងារ រកសុីជួយគ្រួសារទៅវិញទៅមកដើម្បី អោយកាន់តែប្រសើរឡើងដូចជាLive លក់របស់របរលើបណ្តាញអន ឡាញជាប្រចាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here