កញ្ញា ហុិន ច័ន្ទនីរត្ន័បាន បង្ហាញសញ្ញាថ្មីតាមរយៈការ ឃើញនូវរូបភាពល្អូកល្អិនមួយរយៈកន្លងទៅជាមួយ តារាចម្រៀងប្រុសម្នាក់ជារលកថ្មី។ គេនៅមិនទាន់ជឿថានោះជាស្នេហាពិតប្រាកដនោះទេ ដោយសារតែហុិន ច័ន្ទនិរត្ន័មានអ្នកតាម ហួងហែង ហំហ៊ានស្រឡាញ់នាងច្រើនណាស់ ។ យើងកំពុងតែតាមដានវិវត្តន៍បែបណា ជុំវិញរឿងមួយនេះ។

ច័ន្ទនីរ័ត្ន ព្រមបើកបេះដូងទទួលស្នេហ៍ថ្មីប្រគល់ឲ្យទៅលោកចេនី ឃុំគ្រងនេះប្រាកដណាស់ថាធ្វើឲ្យប្រុសមិនតិចនាក់ទេដែលច្រណែនម្ចាស់បទ”អាក្របី”រូបនេះព្រោះថានាងនីរ័ត្ន មិនងាយនិងមានអារម្មណ៍ស្នេហ៍ប្រុសណាទេ។តែសំណួរដែលមហាជនចង់ដឹងថាតើនាងច័ន្ទនីរ័ត្ន នឹងរក្សារចំណងស្នេហាថ្មីនេះបានដែរឬទេ? ខណៈតាមការស្វែងយល់ ចុងក្រោយ ក៍ឃើញថានាងហាក់ មិនមានឃើញផុសនូវ រូបស្និតស្នាលបែបណាទៀតនៅលើបណ្តាញសង្គម ដូចពេលកំពុងផ្ទុះ។

ការលើកឡើងបែបនេះដោយសារតែកន្លងមកគេដឹងថាពិធីការិនីដ៍មានមន្ដស្នេហ៍នាងហ៊ិន ច័ន្ទនីរ័ត្ន ដែលជាក្ដីស្រម៉ៃប្រុសៗជាច្រើនចង់បានបេះដូងនាងធ្វើជាម្ចាស់នោះបែជានាងប៉ៈស្នេហាមិនសូវសមប្រកបទៅវិញ។ ម្នាក់ៗខ្លាចតែ នាងបង្កើតរូបភាពបញ្ឆោតដែលគួរតែស្វែងយល់ ។ ម្យ៉ាងក៍លេចឭថា គូដែលនាងរើសអាចជាបុរសថ្មីម្នាក់ដែលនាងលាក់បាំងមិនព្រមទាន់បង្ហាញ ព្រោះរង់ចាំតាមដាន ចិត្តថ្លើមគ្នាអោយប្រសើរជាងនេះ មុននឹងទម្លាយចេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here