មកទល់ពេលនេះ តារាចម្រៀងខេម នៅមិនទាន់កំណត់ពេលចូលរោងការជាមួយនារី ដែលត្រូវចិត្តរស់នៅនាយសមុទ្រនៅឡើយ។ លោកបានធ្វើអោយគេឯងតាមដានខណៈ សាមីខ្លួននៅស្ងប់ស្ងាត់មិនទាន់ ប្រកាសអោយគេបានដឹង។ តើរង់ចាំដល់ពេលណាទៀត ដែលតារារូបនេះព្រម បើកពេលកំណត់រកថ្ងៃជ័យឬ មួយនៅរង់ចាំពេលវេលាសិក្សាចិត្តគ្នា។

ចំណងស្នេហាឆ្លងទ្វីពរវាងតារាចម្រៀងខេម និងអ្នកនាងស្រីកា បានបើកជាចំហទើបតែជាង២ខែទេបើទោះជាពួកគេស្រលាញ់គ្នាជាង៤ឆ្នាំ ហើយរយៈពេលចុងក្រោយនេះខេម ហ៊ានទាំងដឹកដៃប្រពន្ធឡើងរាំស្លូវនៅចំពោះមុខសិល្បករជាច្រើនរូប ទើបធ្វើឲ្យអ្នករួមអាជីពកាន់តែជម្រុញឲ្យខេម ឆាប់គិតគូរឿងរៀបការក្ដី តែខេម នៅតែចិត្តមិនទាន់ចង់។តារាចម្រៀងសំនៀងស្អករូបនេះនៅតែស្ទាក់ស្ទើក្នុងចិត្តព្រោះតែខ្លាចរៀបការទៅធ្វើឲ្យកេរ្ដិ៍ឈ្មោះប្រែប្រួល ហើយប្រឈមធ្លាក់កូដ។តែសម្រាប់អ្នកនាងកា វិញគឺពិតជាចង់រៀបការខ្លាំងណាស់ដើម្បីកុំឲ្យនារីដ៍ទៃច្រឡំថាខេម នៅកំលោះឬតាមសុំស្នេហ៍ខេម ទៀត។

ខេម តាំងពីចូលទ្រនំថ្មី កេរ្តី៍រាងល្អបន្តិចការគាំទ្រពីមហាជន មិនដូចនៅកន្លែងចាស់។យ៉ាងណា ហ្វេនរបស់តារារូបនេះ ក៍នៅតែគិតថា ខេម មិនទាន់លេចធ្លោវ៉ា អោយគេឯងនោះឡើយ ស្របពេលដែល មានលោក ព្រាប សុវត្ថិនៅជាតួឯកនៅទីនោះ។ ទោះបីជាបែបណា បែបណាគេក៍កក់ក្តៅ ដោយសារខេម នៅទ្រនំថ្មី ចំពេលដែលថ្នាក់លើនៅទីនោះមិនចោល ការលើកមុខមាត់លោក អោយល្បី។

LEAVE A REPLY

Please enter your comment!
Please enter your name here