ឆ័យលី ដាឡែន ជួបការពិចារណាសំណើថ្មីរបស់ម្តាយ!

0

តារាចម្រៀងយេៗ ឆ័យលី ដាឡែន បានជួបនូវ រឿងថ្មីតាមរយៈការទទូច ចង់បានរបស់អ្នកម្តាយ នូវរឿងមួយចំនួន ដែលនាងមិនដឹងថាសម្រេចចិត្តទទួលឬ តាមចិត្តម្តាយនោះទេ។ ក្រោយពេលគិតពិចារណាច្បាស់លាស់ត្រូវនោះនាងនឹងសម្រេចចិត្ត ថាធ្វើបែបណាដោយសារក្នុងរង្វង់គ្រួសារនាង រូបនាងក៍ជាជន្ទល់ធំមួយម្នាក់ដែរ។

ឆ័យលី ដាឡែន បានបញ្ជាក់ថា ចាប់តាំងពីក្រុមគ្រួសារនាង ជួបបញ្ហាបាត់បង់សមាជិក មានឪពុក និងបងស្រីបង្កើតមកឃើញថា អ្វីៗប្រែប្រួលទៅខុសពីមុន។ ចំណែកអ្នកម្តាយ របស់នាងវិញ គាត់មិនចង់អោយនាងរស់នៅភ្នំពេញម្នាក់ឯងជា អចិន្ត្រៃនោះទេ។គាត់ចង់អោយយកពេលមករស់នៅ ស្រុកកំណើតខេត្តបាត់ដំបងអោយបានច្រើនជាងរស់ នៅដីក្រុង។ ម្យ៉ាងទៀតអ្នកម្តាយចង់អោយមានការជួយថែវង់តន្ត្រី របស់លោកប៉ាដែលល្បីប្រចាំខេត្តពេលការ បុណ្យទានផ្សេងៗគេជួលហូរហែរ។ដូចនេះចង់អោយ ពង្រឹងឡើងវិញ ព្រោះកាលប៉ា នៅរស់រានតន្ត្រី តារារត្ន័នៅបាត់ដំបងគឺល្បី។ ទាំងអស់នេះហើយជាកត្តាដែលនាងកំពុង ដាក់ការពិចារណាអោយល្អ។ ដាឡែនបន្តថា ណាមួយ នាងឯណេះវិញឧស្សាហ៍ឈឺសម្រាកពេទ្យ និងចេះតែគិតស្មុកស្មាញច្រើន ទើបម្តាយចង់អោយនៅក្បែរកក់ក្តៅជាងនៅឆ្ងាយប្រាណ។

ស្ថិតក្នុងស្ថានភាពលំបាន បែបណាក៍ដាឡែននៅតែ ព្យាយាមខិតខំរកលុយទុកដាក់ជួយអ្នកផ្ទះនិងម្តាយដែលនាងសល់តែមួយចំហៀងនេះទេខណៈ ឪពុកក៍ឃ្លាតរហូត។ ដាឡែនប្រហែលជាអាច ទៅមកភ្នំពេញបាត់ដំបងហើយ និងយកសំណើរម្តាយគិត។ក្រៅពីសម្តែង ដាឡែនឃើញ ឡាយ លក់ផលិតផលផ្សេងៗតាម តែអាចរកចំណូលបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here