សង្គមតារាថៃ បានកំពុងតែពុះកញ្ជ្រោលទៀតហើយ ជុំវិញការរីករាលដាល ជំងឺកូវីដ១៩ បានវាយលុកដល់តារាថៃ បន្តគ្នា។ នេះជាការព្រួយបារម្មណ៍អំពី សុខភាពរបស់ប្រជាជនថៃ។ ចុងក្រោយនេះ ផ្ទុះឡើងទៅលើ តារាកំប្លែងថៃ ដែលគេស្គាល់ច្បាស់ នៅកម្ពុជាលោក Koo Tee ដែលជាដំណឹងមួយ ភ្ញាក់ផ្អើលតែម្តង ហើយម្នាក់ៗ កំពុងតែតាមដាន សុខភាពលោក មានការហក់ឡើង និងថយចុះបែបណា។

តាមរយៈលិខិតប្រកាសព័ត៌មាននៅលើ Instagram តារាកំប្លែងថៃល្បីឈ្មោះ លោក KooTee បានបញ្ជាក់ថា លោកត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នលោកក៏កំពុងទទួលការព្យាបាល។ ជាមួយនឹងការបង្ហោះសារជូនដំណឹង ទៅកាន់អ្នកគាំទ្រ លោក KooTee ក៏បានបង្ហាញការសោកស្តាយផងដែរ ទៅកាន់បុគ្គលដែលបានពាក់ព័ន្ធជាមួយលោក ក្នុងកម្មវិធីនានា និងត្រូវទៅធ្វើតេស្ត ដើម្បីឲ្យបានដឹងពីស្ថានភាពសុខភាពរបស់ខ្លួន។

ជាមួយគ្នានេះ តារាកំប្លែង KooTee បានបង្ហាញទីតាំងចំនួន៩ ដែលលោកធ្លាប់ទៅ គិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីឲ្យអ្នកជាប់ពាក់ព័ន្ធជាមួយលោក ដែលមានការសង្ស័យទៅធ្វើសំណាក៕. តារាសម្តែងបែបកំប្លែងថៃល្បីឈ្មោះ KooTee ដែលតែងតែធ្វើឲ្យមហាជនមានភាពសប្បាយរីករាយ តាមរយៈការសម្តែងរបស់លោកបានប្រកាស តាមបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួន ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here