យោងតាមការបង្ហោះរបស់ លោកស្រី ម៉េន ថារ័ត្ន ដែលគេស្គាល់ថាគឺជាអគ្គនាយិកាហាងកែសម្ផស្សធំមួយ គឺគ្លីនិក EM Beauty Clinic បានសម្រេចចិត្តសាងភ្នួសបួសជាដូនជីគួរអោយសរសើរ ខណៈដែលលោកស្រីបានបង្ហោះថា នឹងបួសរយៈពេលខ្លី ដើម្បីធ្វើចិត្តអោយស្ងប់សុខ។ លោកស្រីបានសរសេរបង្ហោះ កាលពីថ្ងៃទី២ កក្កដា ថា” សូម លំអោនកាយផ្សព្វផ្សាយមេត្តាធ៌ម ពីការដែលនាងខ្ញុំ ជំរះចិត្តកាយសាងផ្នួស1រយៈខ្លី និង ការសមាធិ សមាទានសិល៍ ដោយសទ្ធាជ្រះថ្លា នាងខ្ញុំសូមជូនមគ្គផល កុសលផលបុណ្យ ជូនដល់សព្វសត្វទាំងឡាយអោយរួចចាកផុតទុក្ខ🙏🙏🙏ទទួលបានបុណ្យនិងកុសលស្មើរៗគ្នាផងចុះ សូម អនុមោទនា🙏🙏🙏
ហើយថ្ងៃនេះ
ថ្ងៃសុក្រ ៨ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី២ ខែកក្កដាឆ្នាំ២០២១​ #ថ្ងៃនេះ_ជាថ្ងៃសីល🙏
🙏សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ដែលមាននៅលេីភពផែនដី​ សូមជួយតាមថែរក្សាប្រជាជនខ្មែរទូរទាំងប្រទេស ជួបតែសុខចំរើន និងជៀសផុតពីជំងឺកូវិដ១៩🙏🙏🙏”។ ទឹកចិត្តជ្រះថ្លារបស់លោកស្រី បានធ្វើអោយម្នាក់ៗលាន់មាត់សរសើរមិនតិចឡើយ ដោយសារតែគ្លីនិកកែសម្ផស្សរបស់លោកស្រី ត្រូវគេដឹងថា មានភ្ញៀវចេញចូលកែសម្ផស្សដែលធ្វើអោយលោកស្រីពិបាកដកឃ្លា ប៉ុន្តែលោកស្រីនៅតែជ្រះថ្លានឹងសាសនាធ្វើជាគំរូបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here