ប៉ុន្មានថ្ងៃមកនេះ មានការផ្ទុះឡើងរឿង អតីតតារាសម្តែង ធ្លាប់លេចធ្លោ កញ្ញា អៀ ម៉េងលិ ហៅមុីមុី លើចំនុចចំហរដើមទ្រូងថតLive videoនិយាយពីការងារ។ ម្នាក់ៗវាយបកមកលើនាងហើយ ថាចំអករិះគន់មកលើនាង បន្តគ្នាយ៉ាងចាស់ដៃ។ បែបនេះហើយទើបធ្វើអោយ មុីមុី ច្រាស់ទៅវិញ ក្រោយទប់លែងបាន បកទៅលើអ្នកទើសមកលើខ្លួន ដែលនាងមិនអាចទទួលយកបាន។

ក្រៅពីព្រលះទៅអ្នកវាយប្រហារនាងរឿងស្លៀកពាក់លេចចេញរបស់សំខាន់ធ្វើឲ្យប្រុសៗប្រឈមហូឈាមតាមច្រមុះនេះអូនម៉ីម៉ី ទទួលស្គាល់ថានាងមិនអាចហាមឃាត់អ្នកណាដែលនិយាយមិនល្អចំពោះនាងបានឡើយ តែសូមឲ្យនិយាយ ពេលនាង ស្លៀកពាក់បែបសុភាពៗផង។ចំណែកអ្នកគាំទ្រតារាសម្ដែងរូបនេះសរសើរថានាងកាន់តែស្អាត នៅពេលដែលស្លៀក ពាក់ បញ្ចេញដើមទ្រួងទ្រលន់ទ្រលន់ទាំងគូរនោះទៅ។

ស្រីស្អាតដែលគេស្គាល់ថាជាសង្សារចាស់នាយចឺម តារាចម្រៀងសាន់ដេនោះនិយាយ ទាំងមួម៉ៅក្ដៅ ចិត្តថា”ខ្ញុំមិនហាមអោយ និយាយ មិនហាមអោយរិះគន់ទេ ខ្ញុំក៏មិនចង់ល្បីដែរ តែម្នាក់ៗដូចទ្រង់ជ្រួល ជ្រើមស៊ែរជាន់ខ្ញុំដល់ ហើយនិយាយមែន  ខ្ញុំស្លៀក តាមកាលៈទេសៈរបស់ខ្ញុំ មិនមែនគ្រប់ពេលស៊ិចស៊ីរហូតទេ   ហើយស្រីៗមួយចំនួននិយាយ មកធ្វើដូចខ្លួនឯងនិងឥតខ្ចោះ និយាយមកមើលងាយម៉ង មើលខ្លួនឯងផងមុននិងនិយាយខ្ញុំ ហើយបើរអាប្រុសខ្លះវិញ និយាយមកដូចប្រពន្ធខ្លួនឯងប្រុស ម៉ែខ្លួនឯងប្រុស អាគេពាក់សុ ភាពអី មិនប្រកាច់ស៊ែរហើយរិះគន់ផង ”។

LEAVE A REPLY

Please enter your comment!
Please enter your name here