ក្នុងចំណោមសិល្បករសិល្បការិនីដែលកើតកូវីត១៩ ក្នុងប៉ុន្មានថ្ងៃនេះ តារាសម្ដែងឆ្នាស់ឆ្នើម អ្នកនាង សច័ន្ទ ដានី ដែលជាតួអង្គសំខាន់មួយក្នុងរឿង”ស្នេហាឆ្លងជាតិ វគ្គ១” ក៏ក្លាយជាអ្នកកើតកូវីត១៩ផងដែរ។ អ្នកស្រីបានទាំងបង្ហាញនូវអារម្មណ៍តក់ស្លុត ក្រោយពីកើតជម្ងឺមួយនេះ ពីអ្នកថតកុនដូចគ្នានោះផង។ យ៉ាងណាមិញ អ្នកនាងនៅតែបង្ហាញអារម្មណ៍រឹងមាំ បន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាល។ អ្នកនាងបានបង្ហោះ កាលពីថ្ងៃទី៤ កក្កដា ២០២១ ថ្មីៗថា” ញាំបាយដឹងមានរសជាតិបន្តិច​ហេីយ អរគុណដល់ពេទ្យសំរាប់អាហាគ្រប់ពេលយ៉ាងឆ្ងាញ់ៗរហូត​ បីពេលបបូរហូរហៀរ​ សូមបងប្អូនមេត្តាប្រុងប្រយត្ន័ចំពោះជំងឺកូវិត19ដ៍កាចសាហាវនេះ​ បេីមិនជឿមេត្តាកុំប្រមាថ​ ជំងឺនេះគឺមានមែនណាបងប្អូន​ជាទីស្រឡាញ់​ មិនមែនលេងៗទេ​ អរគុណនូវក្ដីស្រឡាញ់អាណិតដល់រូបនាងខ្ញុំកន្លងមក🙏សូមទេវត្តាតាមជួយថែរក្សាបងប្អូនអោយចាកផុតឆ្ងាយអំពីជំងឺនេះគ្រប់ៗប្រាណកុំបីខាន💚🙏០៤/០៧/២០២១”។ ជាមួយសាររបស់អ្នកនាង ក៏ចាត់ទុកថា គឺជាការដាស់តឿនដល់មនុស្សគ្រប់គ្នា អោយបង្កើនការប្រុងប្រយ័ត្នពីជម្ងឺកូវីត១៩នេះផងដែរ ជាពិសេសនៅក្នុងពេលដែលអ្នកសិល្បៈច្រើនឡើងកើតជម្ងឺដូចអ្នកនាង ហើយអ្នកកើតកូវីត១៩ នៅទូទាំងប្រទេសក៏កើនខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here