ប្រិយមិត្តប្រហែលជា ដឹងខ្លះហើយថាកន្លងទៅ ខាត់ សុឃីម រកសុីខាតលើមុខរបរដីច្រើនណាស់ ហើយត្រូវប្រឹងរកដើម្បី ដោះបុលធនាគារ។ ទើបតែប៉ុន្មានខែ ចុងក្រោយនេះ នាងបង្កើតប្រេនម្ស៉ៅ មូឈុីហើយដំណើរការ រហូតចាប់ផ្តើមរីកទៅមុខ ។ ចុងក្រោយនេះ ទទួលដំណឹងថា តារាពហុជំនាញរូបនេះ កំពុងត្រៀមបើកហាងថ្មី ដើម្បីពង្រឹងមុខរបរទៀត។

ប៉ុន្ដែតារាពហុជំនាញអ្នកនាងសុឃីម មិនប្រាប់ថានាងជំពាក់​លុយធនាគារនោះចំនួនប៉ុន្មាននោះទេ បើទោះជាមានការប្រម៉ាណ ថាទឹកលុយនោះមិនក្រោមកន្លះលានដុល្លារក្ដី។សុឃីម តែងតែបញ្ចេញសារថាដ៍រាបណាសងលុយធនាគារមិនទាន់រួច ត្រូវតែ រឹងមាំ ហើយមានពេលខ្លះនាង​ថាចង់ប្រើជីវិតបែប​សា​មញ្ញ​នៅពេលដោះបំណុលរួច។ដោយឡែកគម្រោងយកកូន ថែម១ទៀត នោះសុឃីម ត្រូវបានលុបចោលទៅហើយបន្ទាប់​ពី​នាងបានដឹកដៃលោក អ៊ិន សុបញ្ញា ហៅផាណូ រៀបការកាលពី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដែលចំណងស្នេហ៍ជិត៩ឆ្នាំនេះ​ពួកគេ​ទទួល​បានកូនប្រុសម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំ និងកូនប្រុស ឈ្មោះស្កាយ ដែលគេសង្ស័យថាជាកូនលោកចា រិទ្ធី ពេញវ័យកំលោះទៅហើយ។សុឃីម ធ្លាប់ថាការមានស្វាមីនិង កូន២ នាក់ នេះសម្រាប់ គ្រួសារនាងគ្រប់គ្រាន់ទៅហើយ៕

សុឃីម បាន​តុបតែងខ្លួនប្លែកជាងមុនផងដែរពេលជិតក្លាយទៅ ជាថៅកែស្រីហាងថ្មីនោះតែនាងមិននិយាយរឿង ជំពាក់ លុយ ធនាគារទៀតទេ ព្រោះតែមុននេះនាងថាក្រោយបង្ហាញបទពិសោធន៍រឿងចាញ់ល្បិច​កលគេរហូតដល់ជំពាក់ ធនាគារ ទៀត​នោះស្រាប់​តែ​មានអ្នកខ្លះ​បានសើចចំអកនិងពេកជ្រាយឲ្យនាងទៅវិញបើទោះជា​អ្នកនាងកាត់កេរ្ដិ៍កាត់ខ្មាសដើម្បីផ្ដល់មេរៀន ទាំងនោះ​ក្នុង​ចេតនាកុំឲ្យមានអ្នកចាញ់បោគេបន្ទាប់ពីនាងក្ដី។

LEAVE A REPLY

Please enter your comment!
Please enter your name here